ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ឳពុករបស់យោធាអ៊ីស្រាអ៊ែលដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់លើប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការដើម្បីឱ្យបានដោះលែងចំណាប់ខ្មាំង និងអំពាវនាវឱ្យក្រុមហាម៉ាស់ប្រគល់អិដ្ឋធាតុកូនប្រុសរបស់លោកបានវិលត្រលប់មកវិញ។
លោក Ruby Chen មានកូនប្រុសឈ្មោះ Itay Chen បម្រើការងារជាយោធានៅពេលក្រុមហាម៉ាស់បើកការវាយប្រហារឆ្លងព្រំដែនដ៏ភ្ញាក់ផ្អើល នៅទូទាំងតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអ៊ែល និងមូលដ្ឋានយោធា ដែលនាំឱ្យកើតមានសង្គ្រាមលើតំបន់ហ្គាហ្សា។
លោកItaly ជាប្រជាជនអាមេរិកសញ្ជាតិ២ ត្រូវបានជឿជាក់ថា លោកត្រូវចាប់ជាចំណាប់ខ្មាំង ប៉ុន្តែយោធាអ៊ីស្រាអ៊ែលបានបញ្ជាក់ពីការស្លាប់របស់Itayនៅខែមីនាឆ្នាំមុន។
លោកChen បានថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការអនុវត្តន៍សេចក្តីសម្រេច២៤៧៤ ដែលជាសេចក្តីសម្រេចទៅលើបញ្ហាមនុស្សបាត់ខ្លួនក្នុងការប៉ះទង្គិចប្រដាប់អាវុធ។
សង្គ្រាមនៅតំបន់ហ្គាហ្សាផ្ទុះឡើង ក្រោយក្រុមហាម៉ាស់បានឆ្លងព្រំដែនចូលវាយប្រហារប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលា សម្លាប់មនុស្ស១២០០នាក់ និងចាប់មនុស្ស២៤០នាក់ជាចំណាប់ខ្មាំង ដែលមានខ្លះត្រូវបានដោះលែងអំឡុងពេលមានកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលខ្លី។
សង្គ្រាម បានធ្វើឱ្យតំបន់ហ្គាហ្សាក្លាយជាវាលសំណល់បែកបាក់ ធ្វើឱ្យមនុស្សជាច្រើនជួបបញ្ហាអត់ឃ្លាន និងគ្មានទីជម្រក ហើយសម្លាប់មនុស្សនៅតំបន់ហ្គាហ្សារាប់ម៉ឺននាក់។ យោងក្រសួងសុខាភិបាលប៉ាលេស្ទីន។
ប្រែសម្រួល៖ណាវ័ន្ត