ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

តួ Harry Potter និងមិត្តស្រីកំពុងមានកូនដំបូងជាមួយគ្នា

២៧ មីនា ២០២៣ | កម្សាន្ដ

តារាសម្ដែងអង់គ្លេសដ៏ល្បីល្បាញពីស៊េរីភាពយន្ត “Harry Potter” គឺ Daniel Radcliffe និងមិត្តស្រីត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាច្រើនរាយការណ៍ថាពួកគេកំពុងមានកូនដំបូងជាមួយគ្នា។

តារាសម្ដែងអាមេរិក Erin Darke (អេរីន ដាក) ដែលជាមិត្តស្រីរបស់តារាប្រុសអង់គ្លេស Daniel Radcliffe (ដាញែល រ៉េដ ឃ្លីហ្វ) កំពុងតែមានផ្ទៃពោះកូនដំបូង បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើនដែលដកស្រង់សម្តីអ្នកនាំពាក្យរបស់ Radcliffe បានបញ្ជាក់កាលពីចុងសប្ដាហ៍កន្លងទៅ។

 


តួឯកប្រុសភាពយន្តវេទមន្ត “Harry Potter” ដែលបច្ចុប្បន្នមានវ័យ ៣៣ ឆ្នាំ និងមិត្តស្រីវ័យ ៣៨ឆ្នាំធ្លាប់បានសម្ដែងជាមួយគ្នាលើកដំបូងក្នុងរឿង "Kill Your Darlings” (ឃីល យ៉ ដាលីង) ហើយក៏បានរួមរស់ជាមួយគ្នាប្រហែលមួយទសវត្សរ៍មកហើយ។

 


គួរបញ្ជាក់ថាតារាសម្ដែង Erin Darke (អេរីន ដាក) ធ្លាប់បានបង្ហាញមុខនៅក្នុងរឿងភាគទូរទស្សន៍ជាច្រើនដូចជា "The Marvelous Mrs Maisel" (ដឹ ម៉ាវ៉េលើស មីស៊ីស មេ សល) និង "Dietland" (ដាយអេត លេន) ជាដើម។ 

 


ចំណែក Radcliffe ស្នាដៃល្បីៗផ្សេងទៀតរបស់គេមានដូចជារឿង "The Lost City" (ដឹ ឡស ស៊ីធី), "Viktor Frankenstein" (វីកធើ ហ្រ្វេនខេនស្តាញ) និង "Now You See Me 2" ហើយថ្មីៗនេះគេក៏ទើបតែបានជាប់ក្នុងបញ្ជីបេក្ខភាពពានរង្វាន់ទូរទស្សន៍អង់គ្លេស BAFTA (ប៊ី អេ អេហ្វ ធី អេ) តាមរយៈការសម្ដែងរឿង "Weird: The Al Yankovic Story" (វៀត ដឹ អាល យ៉េនខូវីក ស្តរី) ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024