ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
លោកប្រធានាធិបតីអាមេរិក Donald Trump បានស្នើឡើងនៅថ្ងៃច័ន្ទ(១២ឧសភា) ឱ្យចូលរួមក្នុងកិច្ចពិភាក្សារវាងមេដឹកនាំអ៊ុយក្រែននិងរុស្ស៊ីដែលរំពឹងថាអាចនឹងកើតមានឡើង នៅប្រទេសទួគីនៅចុងសប្តាហ៍នេះ ខណៈបណ្តាប្រទេសតំបន់សហភាពអ៊ឺរ៉ុប បានជំរុញឱ្យរដ្ឋាភិបាលវិមានគ្រីមឡាំងទទួលយកការទាមទាររបស់ពួកគេឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល៣០ថ្ងៃក្នុងសង្គ្រាមអ៊ុយក្រែន។
លោកប្រធានាធិបតីTrump បានលើកឡើងថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល រង់ចាំជួបជាមួយសមភាគីរុស្ស៊ី Vladimir Putin។
ប្រធានាធិបតីអាមេរិកបានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានដូចនេះថា កិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុល អាចជាកិច្ចពិភាក្សាអាចសម្រេចបានជាលទ្ធផល។ ហើយលោកប្រហែលនឹងចូលរួមជាមួយពួកគេនៅថ្ងៃព្រហស្បតិ៍ ខណៈពេលដែលលោកក៏មានដំណើរទស្សនកិច្ចនៅបណ្តាប្រទេសក្បែរនោះដែរ។ នៅសប្តាហ៍នេះ លោកTrump នឹងទៅប្រទេសអារ៉ាប៊ី សាអូឌីត ប្រទេសអេមីរ៉ាតអារ៉ាប់រួមនិងប្រទេសកាតា។
មុនពេលធ្វើដំណើរទៅក្រៅប្រទេសជាលើកទី២ចាប់តាំងពីលោកចូលកាន់តំណែងប្រធានាធិបតីអាមេរិកអណត្តិទី២, លោកTrump បាននិយាយដូច្នេះ«លោកមានកិច្ចប្រជុំយ៉ាងច្រើន។ ប៉ុន្តែលោកគិតថាលោកនឹងទៅទីក្រុងអ៊ីស្តង់ប៊ុល ប្រសិនបើលោកជឿថាកិច្ចប្រជុំអាចសម្រេចបានលទ្ធផលអ្វីមួយ»។
«កុំវាយតម្លៃទាបទៅលើកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នៅប្រទេសទួគី»។ លោកTrump បន្ថែម។
ប្រែសម្រួល៖ណាវ័ន្ត