ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ប្រជាពលរដ្ឋបែលហ្ស៊ិកជាច្រើនបានប្រមូលផ្ដុំគ្នាដើម្បីចូលរួមក្នុងការស្វែងរកស្រាបៀដ៏ច្រើនដែលគេបានលាក់ទុកនៅកន្លែងអាថ៌កំបាំងជំនួសឱ្យការស្វែងរកស៊ុតនៅថ្ងៃបុណ្យអ៊ីស្ទ័រ។
តាមធម្មតា ប្រជាជនបែលហ្ស៊ិកតែងតែប្រមូលផ្ដុំគ្នាដើម្បីស្វែងរកស៊ុតជាការកម្សាន្តនៅក្នុងពិធីបុណ្យ អ៊ីស្ទ័រ (Easter) ប៉ុន្តែសម្រាប់ពិធីបុណ្យនៅឆ្នាំនេះ ពួកគេបានរៀបចំពិធីប្លែកខុសពីពេលសព្វដងជាមួយនឹងការស្វែងរកស្រាបៀរជំនួសឱ្យការស្វែងរកស៊ុតវិញ។
រូបភាពវីដេអូបានបង្ហាញអំពីក្រុមអ្នកចូលចិត្តស្រាបៀរបានប្រមូលផ្ដុំគ្នាដើម្បីចូលរួមក្នុងការដណ្ដើមគ្នាស្វែងស៊ុតនៅក្នុងសួនច្បារនៃព្រះវិហារបុរាណមួយកន្លែងនៅក្នុងទីក្រុងឡាស្នេ (Lasne) ចម្ងាយប្រហែល២០គីឡូម៉ែត្រនៅភាគខាងត្បូងនៃទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិក។
និស្សិតម្នាក់ឈ្មោះ ម៉ារៀន ដេ វ៉ូស (Marianne De Vos) អាយុ២៤ឆ្នាំដែលបានចូលរួមក្នុងការស្វែងរកស្រាបៀរជាលើកដំបូងរបស់នាងបាននិយាយថា មនុស្សកំពុងរត់ដូចជាការប្រកួតកីឡាអូឡាំពិកដើម្បីស្វែងរកស្រាបៀរ។ នាងមិនដែលខំប្រឹងខ្លាំងបែបនេះទេក្នុងជីវិតរបស់នាង ហើយវាហាក់ដូចជាកំពុងធ្វើសង្គ្រាមដូច្នេះដែរ។
អ្នករៀបចំបានអះអាងថា ព្រឹត្តិការណ៍ជាលើកទីបួននេះគឺជាការស្វែងរកស្រាបៀរដ៏ធំបំផុតនៅលើពិភពលោកជាមួយនឹងស្រាបៀរជាង១ម៉ឺនដបដែលគេបានលាក់ទុកដើម្បីឱ្យអ្នកចូលរួមស្វែងរកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
អ្នកចូលរួមណាដែលបានរកឃើញដបស្រាបៀរពណ៌មាសគឺជាអ្នកឈ្នះពានរង្វាន់ធំនៅក្នុងការប្រកួតស្វែងរកស្រាបៀរនេះ ហើយព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមប្រហែលមួយពាន់នាក់ជារៀងរាល់ឆ្នាំ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន