ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
មជ្ឈមណ្ឌលអភិរក្ស និងស្រាវជ្រាវសម្រាប់ខ្លាឃ្មុំផេនដា (CCRCGP) ក្នុងខេត្តស៊ីឈាន់នៅភាគនិរតីនៃប្រទេសចិនបានបញ្ចេញវីដេអូដ៏គួរឱ្យរំភើបចិត្តមួយដែលបង្ហាញអំពីពេលវេលាដ៏មានន័យរបស់គ្រួសារខ្លាឃ្មុំផេនដាស្ថិតនៅជាមួយនឹងកូនទាំងពីររបស់វា។
រូបភាពវីដេអូនេះបានបង្ហាញអំពីមេខ្លាឃ្មុំផេនដាឈ្មោះម៉ីម៉ី (Mei Mei) ខាំករបស់កូនអូសចូលទៅសម្រាកនៅក្នុងរន្ធមួយដើម្បីស្ថិតនៅជុំគ្នាជាមួយនឹងកូនតូចមួយទៀត ហើយពួកគេបានដណ្ដើមឫស្សីគ្នាស៊ីដោយមេខ្លាឃ្មុំបានដណ្ដើមឫស្ស៊ីពីកូន ហើយកូនៗបានដណ្ដើមគ្នាបន្តទៀត។
សូមរំលឹកថា ម៉ីម៉ី បានកើតនៅមជ្ឈមណ្ឌលអភិរក្សខ្លាឃ្មុំផេនដាកាលពីខែកក្កដា ឆ្នាំ២០១៨ ហើយម៉ីម៉ីគឺជាកូនចៅរបស់ខ្លាឃ្មុំផេនដាឈ្មោះសាវសាវ (Cao Cao) ដែលជាខ្លាឃ្មុំផេនដាព្រៃ។
គួររំលឹកថា មជ្ឈមណ្ឌលអភិរក្សខ្លាឃ្មុំផេនដា CCRCGP គឺជាស្ថាប័នឈានមុខគេមួយលើពិភពលោកសម្រាប់ការបង្កាត់ពូជ និងការអភិរក្សរតនសម្បត្តិជាតិរបស់ប្រទេសចិន។
មជ្ឈមណ្ឌលនេះក៏បានបង្កើតវេទិកាសកលសម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរពាក់ព័ន្ធនឹងសួនសត្វចំនួន១៨មកពីប្រទេស និងតំបន់ចំនួន១៦ក៏ដូចជាស្ថាប័នបង្កាត់ពូជសត្វក្នុងស្រុកចំនួន៣៩និងវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រជាង១០ផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន