ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
កសិករម្នាក់ នៅស្រុកសំឡូត ខេត្តបាត់ដំបង បានដាំទុរេនជាបន្តបន្ទាប់ ដែលមកទល់ពេលនេះ កើនឡើងដល់ ៧០ហិកតា ហើយដោយសារស្ថានដីមានជីវជាតិល្អ ដែលជាកត្តាអំណោយផលដល់ធុរេនទាំងនោះ តាំងពីដាំ រហូតដល់ពេលប្រមូលផល ប្រើប្រាស់តែជីសរីរាង្គ និងជ្រើសរើសវិធីកាត់ស្មៅ ជាជាងប្រើប្រាស់ថ្នាំដែលមានសារធាតុគីមី បាញ់ថ្នាំសម្លាប់ស្មៅ។ នៅពេលអនាគតខាងមុខនេះ កសិករអ្នកដាំទុរេន អ្នកស្រី សាង មេត្តា រំពឹងថា នឹងនាំទុរេន ចេញទៅក្រៅប្រទេស ដើម្បីលើកស្ទួយកសិផលខ្មែរ។
អត្ថបទ៖ តុល សុភ័ណ រូបភាព៖ ឆិល សុភ័ស្ត