ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥
អ្វីដែលប្រិយមិត្ត និងទស្សនិកជនដែលជាហ្វេនៗរបស់ស្ថានីយទូរទស្សន៍ PNN កំពុងទន្ទឹងរង់ចាំបានមកដល់ហើយ ដោយ PNN PLUS នឹងដាក់ឱ្យដំណើរការនាដើមខែ មីនា ឆ្នាំ២០២៣ ខាងមុខនេះ។
ទស្សនិកជន ពិតជាធ្លាប់បានឮអំពីកម្មវិធីសម្រាប់ទូរសព្ទ ដ៏ថ្មីសន្លាងមួយរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន។ PNN PLUS ជាកម្មវិធីសម្រាប់ទូរស័ព្ទដៃបង្កើតឡើងដោយមានមុខងារប្លែកនិងទំនើប ដើម្បីចង់ធ្វើអោយការទស្សនារបស់ទស្សនិកជនកាន់តែទទួលបាននូវភាពងាយស្រួល មិនថាខ្សែភាពយន្តភាគ ឬកម្មវិធីកម្សាន្តនានា តាមរយៈទូរស័ព្ទដៃ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
តាមការគ្រោងទុក នាថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ស្ថានីយទូរទស្សន៍ ភីអិនអិន នឹងរៀបចំកម្មវិធីដាក់ឲ្យដំណើរជាផ្លូវការនូវ PNN PLUS នៅឯផ្សារទំនើប Chip Mong 271 Mega Mall។ ប្រិយមិត្តអាចចូលរួមក្នុងកម្មវិធីដោយសេរី ដោយ ភីអិនអិន មានរៀបចំការប្រគំតន្រ្តីដែលនឹងចូលរួមដោយតារាល្បីៗប្រចាំប៉ុស្តិ៍ជាច្រើនដួង ការលេងហ្គេមកម្សាន្តសប្បាយៗនឹកស្មានមិនដល់ប្រកបដោយភាពស្និតស្នាលជាមួយតារាក្នុងដួងចិត្ត និងឱកាសឈ្នះរង្វាន់ដ៏ច្រើនផងដែរ។
ក្រៅពីការចូលរួមលេងហ្គេមនៅទីតាំងពិធីដោយផ្ទាល់ ភីអិនអិន ក៏បានរៀបចំជ្រើសរើសប្រិយមិត្តចំនួន ៥០នាក់ តាមរយៈការចាប់ឆ្នោតពីចូលរួមចែករំលែក (Share) នូវការប្រកាសដំណឹងអំពីពិធីដាក់ឲ្យដំណើរ PNN PLUS ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក PNN TV Cambodia ដោយអនុវត្តន៍តាមលក្ខខណ្ឌដែលបានណែនាំ នោះប្រិយមិត្តនឹងទទួលបានរង្វាន់អនុវស្សាវរីយ៍ជាច្រើនពី PNN PLUS ៕
អត្ថបទ និងរូបភាព៖ PNN