ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥

ប្រទេសចិន៖ រញ្ជួយដី៤,២រ៉ិចទ័រវាយប្រហារខេត្តHebei

 

 

រញ្ជួយដីកម្លាំង៤,២រ៉ិចទ័រ បានវាយប្រហារខេត្តHebei (ហ៊ឺប៉ី) ភាគខាងជើង ប្រទេសចិន នៅវេលាម៉ោង១និង២១នាទី(ម៉ោងនៅទីក្រុងប៉េកាំង)នៅព្រឹកថ្ងៃពុធ។ យោងមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ប្រទេសចិន(CENC)។
 

របាយការណ៍ពីមជ្ឈមណ្ឌលCENCឱ្យដឹងថា  ទីតាំងរញ្ជួយដីស្ថិតនៅ៣៩,៤២ដឺក្ររយៈទទឹងខាងជើងនិង១១៦,៦០ដឺក្រេរយៈបណ្តោយខាងកើត។ រញ្ជួយដី ស្ថិតនៅជម្រៅ២០គីឡូម៉ែត្រ។ 

 

កម្លាំងរញ្ជួយ ញ័រទៅដល់ទីក្រុងប៉េកាំង ហើយប្រជាជនជាច្រើននៅទីក្រុងនេះ ទទួលបានសារព្រមានពីរញ្ជួយដី។ 

 

នៅត្រឹមម៉ោង៣ព្រឹកថ្ងៃពុធ រញ្ជួយដីកម្លាំងតូចៗចំនួន៥ បានកើតឡើងជាបន្តបន្ទាប់ពីរញ្ជួយដីនេះ​។ 

 

មិនមានការរាយការណ៍ពីមនុស្សរងរបួស,ស្លាប់ ឬខូចខាតទ្រព្យសម្បត្តិដែលកើតឡើងពីរញ្ជួយដីនេះឡើយ។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025