ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
មនុស្សយ៉ាងតិច១៨នាក់ស្លាប់ ខណៈភ្លើងឆេះព្រៃជាច្រើនកន្លែងបានឆាបឆេះរាលដាលឡើងនៅតំបន់ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង។ យោងប៉ូលីសឱ្យដឹងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធ(២៦មីនា)។
ភ្លើងឆេះព្រៃដែលបង្កឱ្យមនុស្សស្លាប់នេះ បានឆេះរាលដាលនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ(២៥មីនា) បង្ខំឱ្យប្រជាជនរាប់ពាន់នាក់ជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ។ ជាមួយគ្នា អាជ្ញាធរ បានជម្លៀសអ្នកទោសរាប់រយនាក់ចេញពីពន្ធនាគារ។
នៅត្រឹមម៉ោង៥ព្រឹកថ្ងៃពុធ មនុស្ស១២នាក់ស្លាប់ដោយសារភ្លើងឆេះព្រៃដែលចាប់ផ្តើមពីទីក្រុងUiseong ចំណែកមនុស្ស៤នាក់ផ្សេងទៀត ស្លាប់ដោយសារភ្លើងឆេះព្រៃពីទីក្រុងSancheong ។ យោងក្រសួងសុវត្ថិភាពកូរ៉េខាងត្បូង។
ប៉ូលីសកូរ៉េខាងត្បូង ឱ្យដឹងថា មកដល់ពេលនេះ មនុស្ស១៨នាក់ស្លាប់ ភាគច្រើន ស្ថិតនៅអាយុវ័យ៦០ឆ្នាំ ទៅ៧០ឆ្នាំ។
ប្រធានាធិបតីស្តីលោកHan Duck-sooបានសច្ចានឹងដាក់ពង្រាយឧទ្ធម្ភាចក្រជាច្រើនគ្រឿងដើម្បីពន្លត់អគ្គីភ័យ ហើយក្រុមការងារពន្លត់អគ្គីភ័យបន្តពន្លត់ភ្លើងព្រៃនៅលើដីផ្ទាល់។
ភ្លើងឆេះព្រៃរាលដាលខ្លាំងដោយសារខ្យល់ និងអាកាសធាតុស្ងួត ហើយអាកាសធាតុស្ងួតនេះនឹងបន្តនៅតំបន់រងគ្រោះភ្លើងឆេះព្រៃនៅថ្ងៃពុធនេះជាបន្តទៀត។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានចាត់ទុកតំបន់រងគ្រោះភ្លើងឆេះព្រៃជាតំបន់គ្រោះមហន្តរាយពិសេស ហើយថា ភ្លើងឆេះព្រៃ បានបំផ្លិចបំផ្លាញដីព្រៃ ច្រើនជាង១៥០០០ហិចតា។
ប្រែសម្រួល៖ណាវ័ន្ត