ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

PNN រៀបចំកម្មវិធី « គ្រួសាររីករាយ » ចែករំលែកក្ដីស្រឡាញ់ ដល់កុមារកំព្រានៅ  មណ្ឌលមែកឈើ

២០ មករា ២០២៣ | កម្សាន្ដ

 

ឆ្នាំនេះទូរទស្សន៍ ភីអិនអិន បានរៀបចំកម្មវិធី « គ្រួសាររីករាយ » ដើម្បីចែករំលែកក្ដីស្រឡាញ់ដល់កុមារកំព្រានៅ « មណ្ឌលមែកឈើ » ដោយមានវត្តមានថ្នាក់ដឹកនាំទូរទស្សន៍ ភីអិនអិន ព្រមទាំងសិល្បករជាច្រើនចូលរួម ។ 

 

 

ជារៀងរាល់ឆ្នាំទូរទស្សន៍ ភីអិនអិន តែងតែរៀបចំកម្មវិធីចែករំលែកនៃសេចក្តីស្រឡាញ់ដល់កុមារកំព្រា តាមរយៈការផ្តល់អំណោយនៅតាមមណ្ឌលកុមារកំព្រានានា ។

 

 

ដោយឡែកកាលពីថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២ ម្សិលមិញនេះ ភីអិនអិន បានរៀបចំកម្មវិធីសប្បុរធម៌នេះនៅ មណ្ឌលមែកឈើ ក្នុងសង្កាត់ កំបូល ដោយមានវត្តមានសិល្បករសិល្បការិនី ព្រមទាំងបុគ្គលិក ភិអិនអិន ចូលរួមយ៉ាងច្រើនកុះករ ។ 

 

 

កុមារកំព្រាដែលរស់នៅក្នុងមណ្ឌលនេះម្នាក់ៗមានអារម្មណ៍រីករាយជាខ្លាំងនៅពេលទទួលបានអំណោយ ព្រមទាំងបានលេងហ្គេមកម្សាន្តសប្បាយរីករាយជាមួយសិល្បករសិល្បៈការិនីពេញមួយថ្ងៃ ។

 

 

អំណោយដែលទូរទស្សន៍ ភីអិនអិន យកទៅចែកជូនដល់កុមារកំព្រានៅ មណ្ឌលមែកឈើ រួមមាន អង្ករ សំភារៈសិក្សា , សំភារៈផ្ទះបាយ , សំភារៈក្មេងលេង ព្រមទាំងអំណោយជាច្រើនផ្សេងទៀត...។ 

 

 

មិនតែប៉ុណ្ណោះប្អូនៗកុមារកំព្រាទាំងនោះក៏បានចូលរួមលេងក្នុងកម្មវិធី « គ្រួសាររីករាយ » ដោយបានលេងហ្គេមកម្សាន្តសប្បាយៗ ព្រមទាំងទទួលបានរង្វាន់និងសំភារៈជាច្រើនពីកម្មវិធីបន្ថែមទៀត ។

 


 
លោក ឈីវ អ្នកដឹកនាំកម្មវិធី «គ្រួសាររីករាយ » ប្រចាំនៅទូរទស្សន៍ ភីអិនអិន បានឱ្យដឹងថា ទូរទស្សន៍ ភីអិនអិន តែងតែធ្វើកម្មវិធីសប្បុរសធម៌បែបនេះជារៀងរាល់ឆ្នាំនៅតាមមណ្ឌលនានាដើម្បីចែករំលែកនៃក្តីស្រឡាញ់ដល់កុមារកំព្រា ហើយក្នុងឆ្នាំនេះផងដែរយើងបានជ្រើសរើស មណ្ឌលមែកឈើ ដើម្បីរៀបចំកម្មវិធីនេះ ។

 

 

សម្រាប់សិល្បករសិល្បការិនីដែលបានចូលរួមក្នុងកម្មវិធីចែកអំណោយដល់ មណ្ឌលមែកឈើ រួមមាន លោក នូ ឧសភា , សាន់នី , កញ្ញា មុន្នី វិជ្ជរ៉ា , ខាត់ ស្រីច័ន្ទ និងកុមារី ម៉ានីកា ...។

 

 

សិល្បករទាំងអស់ បានចែករំលែកនៃសេចក្តីស្រឡាញ់ដល់កុមារកំព្រានៅទីនោះតាមរយៈ ការលេងហ្គេមកម្សាន្តសប្បាយរីករាយ រួមជាមួយការចែកអំណោយ និងជូនវត្ថុអនុស្សាវរីយ៍ជាច្រើនដល់ពួកគេ ។គួរបញ្ជាក់ផងដែរថាកម្មវិធី « គ្រួសាររីករាយ » មានចាក់ផ្សាយរៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ៧ និង ៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024