ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥

ត្រីមាសទី៣ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ៦៥លានដុល្លារ

២៩ ធ្នូ ២០២២ | សេដ្ឋកិច្ច

 

ត្រីមាសទី៣ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ៦៥លានដុល្លារ ដោយទទួលបានផលចំណេញប្រមាណ ២៣លានដុល្លារ ។ បើយោងតាមរបាយការណ៍ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញថា នៅត្រីមាសទី១ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបប្រមាណ៩០ប៊ីលានរៀល និងទទួលបានប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធ ក្នុងការិយបរិច្ឆេទមានប្រមាណចំនួន ៣៣ពាន់ប៊ីលានរៀល។

 


នៅត្រីមាសទី២ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបប្រមាណ ៩១ប៊ីលានរៀល និងទទួលបានប្រាក់ចំណេញសុទ្ធ ក្រោយបង់ពន្ធក្នុងការិយ បរិច្ឆេទចំនួន ៤៤ពាន់ប៊ីលានរៀល។

 


នៅត្រីមាសទី៣ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបចំនួន ៨៥ប៊ីលានរៀល និងទទួលបានប្រាក់ចំណេញសុទ្ធ ក្រោយបង់ពន្ធ ក្នុងការិយបរិច្ឆេទចំនួន ២០ពាន់ប៊ីលានរៀល។

 


គួរបញ្ជាក់ដែរថា នៅឆ្នាំ២០២១ ការងារកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទំនិញឆ្លងកាត់មានប្រមាណ៧លានតោន កើនឡើងជិត៦% និងចំណូលសរុបមានប្រមាណ៣៧៣ប៊ីលានរៀល (ប្រមាណ៩០លានដុល្លារ) កើនឡើង១៧% ធៀបនឹងការអនុវត្តឆ្នាំ២០២០។

 


កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាមាត់ច្រកដ៏សំខាន់សម្រាប់ប្រទេស ពោលគឺជាកំពង់ផែទឹកជ្រៅតែមួយគត់ ដែលភ្ជាប់ក្រុងព្រះសីហនុទៅបណ្តាខេត្តនិងរាជធានីតាមរយៈ ផ្លូវជាតិលេខ ៤ លេខ៣ និង ផ្លូវរថភ្លើង ។ បច្ចុប្បន្ននេះបរិមាណទំនិញ ស្ទើរតែជាង ៧០ ភាគរយបាននាំចេញនិងនាំចូឡពីកម្ពុជា គឺឆ្លងកាត់កំពង់ផែនេះ ក្រៅពីនោះគឺឆ្លងកាត់តាមកំពង់ផែស្វយ័តភ្នំពេញ និង តាមច្រកព្រំដែន ៕
 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025