ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

BTS ក្រសោបយកពានរង្វាន់ធំបី ពីកម្មវិធីពានរង្វាន់ MAMA ឆ្នាំ២០២២

០១ ធ្នូ ២០២២ | កម្សាន្ដ

 


 

ក្រុមចម្រៀងបុរស BTS (ប៊ីធីអេស) បានឈ្នះពានរង្វាន់ធំៗចំនួនបី ពីកម្មវិធីពានរង្វាន់តន្ត្រីអាស៊ី MAMA (ម៉ាម៉ា) ឆ្នាំ២០២២ ដែលបានប្រារព្ធធ្វើឡើងនៅក្នុងប្រទេសជប៉ុនរយៈពេលពីរថ្ងៃជាប់គ្នា។

 


ក្រុមតារាចម្រៀងខេប៉ុបជាច្រើនក្រុមបានជួបជុំគ្នាលើឆាកកម្មវិធីពានរង្វាន់ Mnet Asian Music Awards (អេមណេត អេស៊ាន ម្ញូស៊ិក អឹវ៉ត) ឆ្នាំ២០២២ ដែលបានរៀបចំដោយផ្ទាល់ជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ ក្រោយពីជំងឺកូវីដ១៩បានធូរស្បើយ។

 

 

ជាលទ្ធផល ក្រុមចម្រៀង BTS (ប៊ីធីអេស) បានឈ្នះពានរង្វាន់ធំៗចំនួនបី ក្នុងចំណោមពានរង្វាន់ធំទាំងបួន ដែលក្នុងនោះមានពានសិល្បករប្រចាំឆ្នាំ ពានអាល់ប៊ុមប្រចាំឆ្នាំ និងពាន Worldwide Icon (វើលវ៉ាយ អាយខន) ខណៈដែលពានរង្វាន់បទចម្រៀងប្រចាំឆ្នាំ បានទៅលើបទចម្រៀង “Love Dive” (ឡាវ ដាយ) របស់ក្រុមនារីជំនាន់ថ្មី Ive (អាយហ្វ)។

 

 

បន្ថែមពីលើការឈ្នះពានធំទាំងបី ក្រុម (ប៊ីធីអេស) ក៏ទទួលបានពានរង្វាន់ថ្មីមួយជាពានរង្វាន់ធំបំផុតឈ្មោះថា MAMA Platinum (ម៉ាម៉ា ផ្លាទីនឹម) ពានរង្វាន់ Worldwide Fan (វើលវ៉ាយ ហ្វេន) និងពានក្រុមចម្រៀងបុរសឆ្នើម ដែលធ្វើឲ្យ BTS (ប៊ីធីអេស) ជាក្រុមឈ្នះពានច្រើនជាងគេសរុបចំនួន ៦ពាន។

 

 

ក្រុមចម្រៀងដែលឈ្នះពានរង្វាន់ច្រើនលំដាប់ទីពីរគឺក្រុមចម្រៀងនារី Ive (អាយហ្វ) ដែលឈ្នះពានរង្វាន់សរុបចំនួនបួន តាមពីក្រោយដោយក្រុមនារី BLACKPINK (ប្លេកភីង) ក្រុមបុរស Stray Kids (ស្ទ្រេ ឃីតស៍) និងតារាចម្រៀងទោល Psy (សាយ) ដែលឈ្នះពានរង្វាន់ម្នាក់ចំនួនបីពាន ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024