ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

តួរឿង Avatar រីករាយនឹងក្ដីស្រឡាញ់របស់អ្នកគាំទ្រក្នុងប្រទេស ចិន

២៥ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

តារានៃខ្សែភាពយន្ត Avatar (អាវ៉ាតា) ដ៏ល្បីឈ្មោះ Sam Worthington (សេម វ័សីងតុន) បានសម្ដែងអារម្មណ៍រីករាយចំពោះសេចក្តីស្រឡាញ់ដែលលោក និងតួសម្តែងដទៃទៀតទទួលបានពីអ្នកគាំទ្រចិន មុនពេលការសម្ពោធចាក់បញ្ចាំងវគ្គថ្មី។


ភាពយន្ត Avatar វគ្គថ្មី The Way of Water (ដឺ វ៉េ អហ្វ វ័តធើ) នឹងមានចាក់បញ្ចាំងតាមរោងភាពយន្តប្រទេសចិននៅថ្ងៃទី១៦ ខែធ្នូខាងមុខ។ ដំណឹងនេះត្រូវបានចែករំលែកតាមរយៈគណនីបណ្ដាញសង្គម Weibo (វីប៉ូ) របស់ផលិតកម្ម 20th Century (ថ្វេនធី សេនធ្យូរី) ជាមួយការប្រកាសពីផលិតកម្ម Disney (ឌីសនី) ក្នុងទីក្រុងសៀងហៃ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គមចិន។

 

 

ក្នុងប្រទេសចិន ភាពយន្ត Avatar (អាវ៉ាតា) វគ្គដំបូងបានចាក់បញ្ចាំងនៅខែមករា ឆ្នាំ២០១០ និងចាក់បញ្ចាំងម្ដងទៀតកាលពីខែមីនា ឆ្នាំ២០២១ ដោយរកប្រាក់ចំណូលបានសរុបប្រមាណ ២៣៨លានដុល្លារ។

 

 

តារាសម្ដែងសញ្ជាតិអូស្ត្រាលី Sam Worthington (សេម វ័សីងតុន) ដែលដើរតួជាតួអង្គឈ្មោះ Jack Sully (ជេក សុលលី) បានឲ្យដឹងថាលោករីករាយនឹងក្ដីស្រឡាញ់ដែលទទួលបានពីទស្សនិកជនចិន និងបាននិយាយថាវាជាភាពយន្តពិសេសសម្រាប់តួអង្គសម្ដែងទាំងឡាយ។

 

 

Sam Worthington (សេម វ័សីងតុន) ក៏បានបង្ហើបពីសាច់រឿងខ្លះៗទាក់ទងនឹងភាពយន្តវគ្គថ្មីនេះផងដែរ ថានឹងមានវត្តមានរបស់ទារក ក្មេងតូចៗ និងសត្វចម្លែកថ្មីៗ នៅក្នុងបរិស្ថានថ្មីមួយដែលនឹងជាដំណើរផ្សងព្រេងដ៏គួរឱ្យរំភើបមួយកម្រិតទៀត ៕
 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024