ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
អ្នកគាំទ្រគំនូរជីវចល ឬ Anime (អេនីមេ) ជាង ៥ម៉ឺននាក់ បានជួបជុំគ្នាក្នុងសន្និបាត Anime NYC (អេនីមេ អេនវ៉ាយស៊ី) លើកទីប្រាំ ដែលធ្វើឡើងនៅឯទីក្រុងញូវយ៉ក។
ព្រឹត្តិការណ៍សន្និបាត Anime NYC (អេនីមេ អេនវ៉ាយស៊ី) ដែលផ្សព្វផ្សាយពីគំនូរជីវចល និងវប្បធម៌ជប៉ុន បានទាក់ទាញអ្នកគាំទ្រមកពីជុំវិញពិភពលោកឲ្យចូលរួម ដោយអ្នកដែលចួលរួមភាគច្រើនបានតុបតែងខ្លួនដូចជាតួអង្គគំនូរជីវចលដែលពួកគេពេញចិត្ត ទោះបីជាការតុបតែងនេះត្រូវចំណាយពេលច្រើនលើសលប់ក្ដី។
ជាក់ស្ដែងដូចជាអ្នកគាំទ្រម្នាក់ធ្វើដំណើរមកពីរដ្ឋ Pennsylvania (ផេនសីលវ៉ានៀ) បានឲ្យដឹងថានាងបានចំណាយពេលមួយខែក្នុងការច្នៃសំលៀកបំពាក់ដើម្បីតុបតែងខ្លួនជាតួអង្គគំនូរជីវចល។
អ្នកគាំទ្រម្នាក់ទៀតបានឱ្យដឹងថាខ្លួនចំណាយពេល ៥ម៉ោងដើម្បីធ្វើសក់ដូចជាតួអង្គ “Naruto” (ណារូតូ)អ្នកចាត់ការនៃព្រឹត្តិការណ៍សន្និបាតលើកទីប្រាំនេះ បានឲ្យដឹងថាសំបុត្រចូលរួមចំនួនបានលក់ដាច់អស់ ដោយមានការរំពឹងថាមានអ្នកគាំទ្រប្រមាណ ៥៥០០០នាក់បានចូលរួម។
សន្និបាត Anime NYC (អេនីមេ អេនវ៉ាយស៊ី) នេះរួមមានការពិភាក្សាជាក្រុមជាមួយអ្នកដឹកនាំរឿង ផលិតករ និងតួសម្តែងល្បីៗ ការចាក់បញ្ចាំងភាពយន្តគំនូរជីវចល និងពិធីជប់លៀងបែប Masquerade Ball (ម៉ាស្កឺរ៉េត ប៊ល) ផងដែ៕
ប្រែសម្រួល៖ វ៉ាន់ថន