ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥

នាយ ពាក់មី បង្ហាញស្នាដៃថ្មីក្នុងកម្មវិធី « ១៦៨ យប់ » នៅ PNN

១៤ តុលា ២០២២ | កម្សាន្ដ

 

តារាកំប្លែងនាយ ពាក់មី បានវិលត្រឡប់មកជួបទស្សនិកជនវិញហើយតាមរយៈកម្មវិធីថ្មីមួយដែលដឹកនាំនិងផលិតដោយខ្លួនឯងផ្ទាល់មានឈ្មោះថា « ១៦៨ យប់ » ត្រៀមនឹងចាក់ផ្សាយនៅទូរទស្សន៍ ភីអិនអិន ចុងសប្តាហ៍នេះហើយ ។ 

 

 

តារាកំប្លែងនាយ ពាក់មី មិនត្រឹមតែត្រៀមបង្ហាញវត្តមានថ្មីជាមួយស្នាដៃថ្មីប្លែកប៉ុណ្ណោះទេ លោកត្រៀមនឹងមានអ្វីប្លែកជាច្រើនទៀតបង្ហាញអ្នកគាំទ្រ ជាក់ស្តែងតាមរយៈកម្មវិធីថ្មីមួយដែលមានឈ្មោះថា « ១៦៨ យប់ » ទស្សនិកជននឹងបានឃើញរសជាតិថ្មីដែលជាស្នាដៃនិពន្ធនឹងដឹកនាំដោយលោកផ្ទាល់ ត្រៀមនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅចុងសប្តាហ៍នេះ ។ 

 


នៅក្នុងថ្ងៃសម្ពោធកម្មវិធីកម្សាន្ត ៣ ផ្សេងគ្នាកាលពីពេលថ្មីនេះ តារាកំប្លែងល្បីឈ្មោះខាងលើ បានប្រាប់ថា លោកបានវិលត្រឡប់មកវិញហើយ ដូច្នេះទស្សនិកជនកុំភ្លេចតាមដានក្រុមកំប្លែងរបស់លោកទាំងអស់គ្នា ជាពិសេសជាមួយនិងកម្មវិធី « ១៦៨ យប់ » ។

 


ជុំវិញនៃការដាក់ឈ្មោះកម្មវិធីថា « ១៦៨ យប់ » នេះ ត្រូវបានលោកបញ្ជាក់ប្រាប់ថា ១៦៨ គឺជាលេខហុងស៊ុយមួយដែលលោកស្រឡាញ់និងពេញចិត្តបំផុត ដូច្នេះហើយទើបលោកសម្រេចចិត្តជ្រើសរើសយកលេខនេះធ្វើជាកម្មវិធីពិសេសនេះ ។

 


ថ្វីដ្បិតតែនាយ ពាក់មី កាន់ក្នុងកម្មវិធី « ១៦៨ យប់ » ផ្តាច់មុខ ប៉ុន្តែសម្រាប់កម្មវិធី « ល្អមើល ល្អសើច » និង កម្មវិធី « ផ្ទះលេខ ១ ផ្ទះលេខ ២ » លោកក៏មានវត្តមានសម្តែងរួមជាមួយតារាកំប្លែងផ្សេងៗទៀតផងដែរ ពីព្រោះលោកក៏ជាតារាកំប្លែងនៅក្នុងក្រុមលោកតា វិចទ័រ ទោះបីជាលោក្លាយទៅជាអ្នកដឹកនាំកម្មវិធី តែលោកនៅតែស្រឡាញ់ និងបន្តអាជីពសម្តែង និងកំប្លែងរបស់ខ្លួនដួចមុនដដែល   ៕ 

  

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025