ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ទ្រី ដារ៉ាវុធ ប្រឹងហាត់ប្រាណយកសាច់ដុំ ៦ កង់ ដើម្បីទទួលការងារធំមួយនៅបំណាច់ឆ្នាំនេះ ! 

០៥ តុលា ២០២២ | កម្សាន្ដ

 

 

តារាសម្តែង និងជាតារាម៉ូដែលរូបសង្ហាលោក ទ្រី ដារ៉ាវុធ បានប្រឹងប្រែងផ្លាស់ប្តូរខ្លួនឯងស្ទើរតែមួយរយដឺក្រេ ដើម្បីសម្រេចបំណងប្រាថ្នាធំមួយនៅបំណាច់ឆ្នាំ ២០២២នេះ ។ ច្រើនឆ្នាំក្នុងសិល្បៈតារាសម្តែងរូបសង្ហាលោក ទ្រី ដារ៉ាវុធ មិនធ្លាប់សម្តែងក្នុងភាពយន្តខ្នាតធំណាមួយនោះទេ។ ដោយឡែកនៅបំណាច់ឆ្នាំ ២០២២ នេះលោកត្រៀមទទួលថតរឿងថ្មីមួយដែលជាក្តីសុបិនរបស់ខ្លួន ដូច្នេះហើយទើបលោកកំពុងប្រឹងប្រែងហាត់ប្រាណយកសាច់ដុំ ៦ កង់ ដើម្បីត្រៀមខ្លួនទទួលការងារនោះ ។ 

 

 

ជួបជាមួយតារាសម្តែងរូបសង្ហារូបនេះ នៅក្នុងថ្ងៃសម្ពោធរឿង « លោកគ្រូប្រពន្ធល្អ » យើងចាប់អារម្មណ៍ឃើញថា ទ្រី ដារ៉ាវុធ ពិតជាស្រស់សង្ហាខុសប្លែកពីមុន ជាពិសេសគឺរូបរាងរបស់លោកតែម្តង សូម្បីតែមិត្តភក្តិសិល្បៈម្នាក់ៗបានលាន់មាត់សរសើរគ្រប់ៗគ្នា ។

 


តារាម៉ូដែលល្បីឈ្មោះរូបនេះ បានឱ្យដឹងថា លោកបានចាប់ផ្តើមកែប្រែងខ្លួនដើម្បីទទួលយកការងារធំមួយនៅបំណាច់ឆ្នាំនេះ ដោយលោកបានប្រឹងប្រែងហាត់ប្រាណយកសាច់ដុំសិចផេក ឬសាច់ដុំ ៦ កង់ ដើម្បីឃើញរាងស្អាត ឱ្យសមទៅតាមអ្វីដែលអ្នកដឹកនាំរឿងចង់បាន តែការហាត់ប្រាណចង់បានសាច់ដុំបែបនេះមិនមែនជារឿងងាយស្រួលនោះទេ ។ 

 


 តារាសម្ដែងល្បីឈ្មោះខាងលើ បានសម្រេចបំណាងប្រាថ្នារបស់ខ្លួនហើយ ក្រោយចំណាយពេលវេលាជាច្រើនខែក្នុងការហាត់ប្រាណយកសាច់ដុំ ៦ កង់ ដើម្បីត្រៀមទទួលការងារថ្មីដោយទទួលបានតម្លៃខ្លួនខ្ពស់ជាងមុនទ្វេរដង លោកថានេះជាការងារថ្មីមួយដែលលោកមិនធ្លាប់បានធ្វើពីមុនមក លោករំពឹងថាអ្វីដែលលោកបានលះបង់ នឹងទទួលបានលទ្ធផលល្អ ។

 

 

ទ្រី ដារ៉ាវុធ ជាតារាសម្តែងវ័យក្មេងដ៏មានប្រជាប្រិយភាពម្នាក់ លោកធ្លាប់បានលេចមុខនៅក្នុងរឿងដុំខ្នាតធំជាច្រើន ហើយក្នុងឆ្នាំនេះលោកមានគម្រោងថតរឿងជាច្រើន ប៉ុន្តែមួយរយៈពេលនេះលោកមានយីអ៊ុនមិនសូវល្អប៉ុន្មានទេ ពីព្រោះក្នុងគ្រួសារចេះតែមានរឿងកើតឡើងជាបន្តបន្ទាប់ ទើបធ្វើឱ្យលោកមិនសប្បាយចិត្ត ព្រមទាំងបានបដិសេធមិនទទួលថតរឿងមួយចំនួន ៕ 
  

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024