ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ម៉ាកគ្រឿងសម្អាង L'Oreal (ឡ រាអ៊ែល) បានរៀបចំកម្មវិធីដើរបង្ហាញផលិតផលគ្រឿងសម្អាងយ៉ាងធំសម្បើម ក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដទីក្រុងប៉ារីស ដោយមានការចូលរួមពីតារាស្រីល្បីៗជាច្រើន។
ម៉ាកគ្រឿងសម្អាង L'Oreal (ឡ រាអ៊ែល) របស់បារាំង បានអញ្ជើញតារាល្បីៗមកចូលរួមដើរបង្ហាញម៉ូដក្នុងកម្មវិធីរបស់ខ្លួន ដែលបានធ្វើឡើងនៅចំកណ្ដាលទីក្រុងប៉ារីស ដោយបានចាក់ផ្សាយតាមរយៈបណ្ដាញឌីជីថលនៅជុំវិញពិភពលោក។
តារាស្រីល្បីៗដែលបានចូលរួមមានដូចជាតារាសម្ដែងអាមេរិក Andie MacDowell (អេនឌី ម៉េកដូវែល), តារាសម្ដែង Eva Longoria (អេវ៉ា ឡុងហ្គោរៀ) និងតារាសម្ដែង Gemma Chan (ជេមម៉ា ចាន់) ជាដើម បានដាក់វេនគ្នា បង្ហាញផលិតផលគ្រឿងសម្អាងច្រើនប្រភេទ។
នៅថ្ងៃជាមួយគ្នានោះក៏ឃើញមានផងដែរនូវការដើរបង្ហាញម៉ូដសំលៀកបំពាក់សម្រាប់រដូវកាលថ្មីរបស់ម៉ាកសម្លៀកបំពាក់អ៊ីតាលី Valentino (វ៉ាឡេនទីនូ) ដែលចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍សប្ដាហ៍ម៉ូដទីក្រុងប៉ារីស។
សម្លៀកបំពាក់រដូវកាលថ្មីសម្រាប់បុរសនារីរបស់ម៉ាក Valentino (វ៉ាឡេនទីនូ) បានរចនាម៉ូដដោយប្រើប្រាស់ពណ៌ផ្កាឈូកជាគោល ដើម្បីច្នៃចេញជាម៉ូដសម្លៀកបំពាក់ច្រើនបែបផ្សេងៗគ្នា។
គួរបញ្ជាក់ថាព្រឹត្តិការណ៍សប្ដាហ៍ម៉ូដទីក្រុងប៉ារីសគឺជាព្រឹត្តិការណ៍ចុងក្រោយក្នុងចំណោមព្រឹត្តិការណ៍បង្ហាញម៉ូដធំទាំងបួន ដែលបានចាប់ផ្ដើមជាមួយព្រឹត្តិការណ៍សប្ដាហ៍ម៉ូដក្រុងញូវយ៉ក កាលពីដើមខែកញ្ញាកន្លងទៅ៕
ប្រែសម្រួល៖ វ៉ាន់ថន