ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

កំណត់ត្រាប្លែកៗ បង្ហាញវត្តមានក្នុងសៀវភៅ Guinness World Records 2023

៣០ កញ្ញា ២០២២ | កម្សាន្ដ

 

 



 

ស្ថាប័នកំណត់ត្រាពិភពលោក Guinness (ហ្គីននេស) បានចេញសៀវភៅកំណត់ត្រាប្រចាំឆ្នាំ២០២៣ ដោយមានបង្ហាញពីការកំណត់ត្រាថ្មីៗ និងប្លែកៗជាច្រើន ភាគច្រើនពាក់ព័ន្ធនឹងផ្នែកកាយសម្ព័ន្ធ។

 

 

 

 


អ្នកលេងកីឡាកាយសម្ព័ន្ធជាច្រើនរូប បានបង្ហាញវត្តមានក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness (ហ្គីននេស) ប្រចាំឆ្នាំ២០២៣ តាមរយៈការបញ្ចេញទេពកោសល្យប្លែកៗពីគ្នា។

 

 

 

 

ក្នុងនោះមានស្ត្រីឈ្មោះ Kaur Bains (ខួរ ប៊េនស៍) មកពីប្រទេសអង់គ្លេស បានក្លាយជាអ្នកលើកដុំដែកស្ត្រីអាចលើកដុំដែកទម្ងន់ស្មើនឹងខ្លួនប្រាណរបស់នាង បានច្រើនលើកជាងគេក្នុងមួយនាទី ដោយលើកចុះឡើងបានរហូតដល់ ៤២លើក។ 

 

 

 

 

ចំណែកបុរសឈ្មោះ Jason Auld (ជេស៊ុន អ៊ុល) មកពីប្រទេសស្កុតឡែន បានកាន់កាប់កំណត់ត្រាជាអ្នកដែលអាចលើកជិះកង់បណ្ដើរ និងលើកដុំដែកបណ្ដើរបានធ្ងន់ជាងគេ ដោយអាចទ្រទម្ងន់បានដល់ ៦៨គីឡូក្រាម ពេលជិះកង់។

 

 

 

ទៅកាន់ប្រទេសអេស្ប៉ាញឯណោះវិញ ស្ត្រីឈ្មោះ Brit Kimberly Lester (ប្រ៊ីត គីមប៊ឺលី ឡេស្ទើរ) ដែលមានវ័យ២៨ឆ្នាំ អាចបោះ និងចាប់វត្ថុបានចំនួន ៦ផ្សេងគ្នាៗដោយប្រើប្រាស់ដៃ និងជើង ហើយអាចធ្វើបានរយៈពេល ៣០វិនាទី។

 

 

 

កំណត់ត្រាពិភពលោកជាបន្តបន្ទាប់មានដូចជា ការរក្សាលំនឹងដោយប្រើដៃតែម្ខាងបានយូរជាងគេក្នុងលោករយៈពេល ១នាទី និង១១វិនាទី របស់បុរសម៉ិកស៊ិកឈ្មោះ Nicolas (នីកូឡាស), ការរាំគោះជើងយូរជាងគេបានរហូតដល់ ១២៣ដង ក្នុងពេលមួយនាទី ដោយស្រ្តីឈ្មោះ Chloe Arnold (ក្លូអ៊ី អាណុល) និងការជិះស្គីទឹកកកបង្វិលខ្លួនឆ្លងមនុស្សប្រាំនាក់ ដែលសម្រេចបានដោយអ្នកជិះស្គីទឹកកកសញ្ជាតិកាណាដាឈ្មោះ Elladj Baldé (អាឡាជ បាលដេ)៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024