ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បំពេញទស្សនកិច្ច នៅគុយបា និងជប៉ុន

២២ កញ្ញា ២០២២ | ព័ត៌មានជាតិ

 

 

ដូចការគ្រោងទុក នៅថ្ងៃទី២១ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ចការងារនៅអាមេរិក គុយបា និងនៅជប៉ុន រយៈពេល ១សប្តាហ៍ រាប់ចាប់តំាងពីថ្ងៃទី២១ ខែកញ្ញានេះ រហូតដល់ថ្ងៃទី២៨ ខែកញ្ញាខាងមុខ។

 

 

 

 

 

 

ឯកឧត្តម ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី បានអោយដឹងថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារនៅបរទេសរយៈពេល ៧ថ្ងៃនេះ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកកំពូលនៃប្រទេសជាមិត្ត, ជួបសួរសុខទុក្ខសិស្សនិស្សិតខ្មែរ កំពុងសិក្សានៅប្រទេសគុយបា អញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខាទ្វេភាគីកម្ពុជា-គុយបា និងអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធអតីតនាយក រដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
 

 

 

 

រាយការណ៍៖ ហ៊ុន ឌីណូ   រូបភាព៖ សុខ ពិសិដ្ឋ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024