ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥

ទោះមានគ្នាត្រឹម៣នាក់តែ ពូណុយ នៅតែអាចទាញប្រជាប្រិយភាព និងមានបណ្ដាផលិតផលផ្សេងៗទាក់ទងធ្វើជាដៃគូសហការ ! 

៣០ សីហា ២០២២ | កម្សាន្ដ

 

 

ស្នាដៃផលិតរឿងខ្លីៗរបស់តារាកំប្លែង ពូណុយ កំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជនរហូតធ្វើឱ្យតារារូបនេះរកប្រាក់ចំណូលបានច្រើនពីវិស័យនេះ ហើយថ្មីនេះ ទើបតែចុះកុងត្រារយៈពេលមួយឆ្នាំក្នុងមានជាដៃគូសហការជាមួយក្រុមហ៊ុនផលិតផលមួយ ។  

 


ក្រុមសម្តែងរបស់តារាកំប្លែង ពូណុយ មានគ្នាត្រឹមតែ ៣ ឬ ៤ នាក់ប៉ុណ្ណោះ ប៉ុន្តែលោកនៅតែអាចធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ សូម្បីតែម្ចាស់ក្រុមហ៊ុនជាច្រើនក៏ពេញចិត្តស្នាដៃ និងបានហៅក្រុមលោកចុះកុងត្រាផលិតរឿងខ្លីៗសម្រាប់ក្រុមហ៊ុនរបស់គេផងដែរ ។ពូណុយ ក៏បានលេចមុខនៅក្នុងកម្មវិធីជួបជុំរបស់ក្រុមហ៊ុន NSZ  World ក្នុងមានដៃគូសហការផលិតរឿងកំប្លែងខ្លីៗ កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២២ចុងសប្ដាហ៍មុននេះ ។  

 


តារាកំប្លែងរូបនេះបានទទួលស្គាល់ផងដែរថា នៅក្នុងឆ្នាំ ២០២២ នេះលោកទទួលបានការងារច្រើន បើប្រៀបធៀបទៅនិងឆ្នាំចាស់ ហើយថ្មីៗនេះលោកក៏បានចុះកុងត្រាមួយឆ្នាំជាបន្តទៀតដើម្បីធ្វើការងារជាមួយក្រុមហ៊ុន NSZ World ដោយទទួលបានតម្លៃខ្លួនខ្ពស់គួរសម បើទោះបីជាក្នុងក្រុមរបស់លោកមានគ្នាត្រឹមតែ ៣ នាក់ក្តី ។ ពូណុយ ធ្លាប់ធ្វើការងារឱ្យក្រុមហ៊ុននេះមួយឆ្នាំមកហើយ ហើយនេះជាឆ្នាំទី ២ ហើយដែលលោកបន្តធ្វើការងារនេះបន្ទាប់ពីមានការពេញចិត្តពីម្ចាស់ក្រុមហ៊ុន ។

 

 

ទៅថ្ងៃមុខ ពូណុយ មានគម្រោង និងរើសសមាជិកបន្ថែមទៀតដើម្បីពង្រើកក្រុមរបស់លោកឱ្យកាន់តែល្បីនិងលេចធ្លោឡើងថែមមួយកម្រិតទៀត លោកមិនប្រកាន់ថាបុគ្គលនោះជានរណា មកពីណា ល្បីឈ្មោះ ឬមិនល្បី គឺលោកមិនខ្វល់នោះទេ សំខាន់ឱ្យតែមានដុងក្នុងការសម្តែង ។ ក្រៅពីផលិតកំប្លែងខ្លីៗឱ្យបណ្តាក្រុមហ៊ុន និង ម្ចាស់ផលិតផលជាច្រើន ពូ ណុយ ក៏កំពុងលេចមុខក្នុងកម្មវិធី « អ្នកជិតខាង » របស់ទូរទស្សន៍ ភីអិនអិន ផងដែរ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025