ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥
សិល្បករនិងភ្ញៀវកិត្តិយប្រមាណជិត ២០០ នាក់បានតុបតែងក្នុងឈុតសម្លៀកបំពាក់បុរាណ ប្លែកពីគ្នា មើលទៅពិតជាទាក់ទាក់ខ្លាំងណាស់ ក្នុងកម្មវិធី « ទិវាកូនខ្មែរ » ដែលបង្កើតដោយស្នាដៃកូនខ្មែរមួយរូប។
ជារៀងរាល់ឆ្នាំលោក រតនៈ តែងតែរៀបចំកម្មវិធី « ទិវាកូនខ្មែរ » ឡើងដោយតម្រូវឱ្យភ្ញៀវចូលរួមតុបតែងខ្លួនប្រពៃណីបុរាណ ខ្មែរ និងចង់ក្បិនជាដើម ។ដោយឡែកសម្រាប់ឆ្នាំ ២០២២ នេះវិញលោក រតនៈ បានបង្កើតគំនិតថ្មីមួយទៀតដោយបានអញ្ជើញមិត្តសិល្បករនិងភ្ញៀវដែលចូលរួមស្លៀកពាក់និងតុបតែងខ្លួនបុរាណតាមសម័យកាលដែលខ្លួនចិត្ត ។
កម្មវិធី « ទិវាកូនខ្មែរ » បានរៀបចំឡើងជាច្រើនឆ្នាំមកហើយ ដោយកម្មវិធីនេះបង្កើតឡើងដោយលោក រតនៈ ដែលជាអតីតអ្នករាំហនុមា ។ លោក រតនៈ បច្ចុប្បន្នជាអ្នក IT ល្បីឈ្មោះម្នាក់ដែលបំរើការងារនៅក្នុងក្រុមហ៊ុនមួយ តែដោយក្តីស្រមៃខាងប្រពៃណីបុរាណ លោកក៏បានបង្កើតកម្មវិធី « ទិវាកូនខ្មែរ » ឬ Khmer Day ឡើងដោយបានអញ្ជើញមិត្តភក្តិករ ក៏ដូចជា ភ្ញៀវកិត្តិយស ខ្មែរ និងបរទេស ជាច្រើនចូលរួមអបអរសាទរ ។
លោក រតនៈ បានឱ្យដឹងថា កម្មវិធីនេះគឺតម្រូវឱ្យអ្នកចូលរួមស្លៀកពាក់និងតុបតែងខ្លួនបែបបុរាណ ។ លោក រតនៈ បានបន្ថែមទៀតថា នៅឆ្នាំក្រោយលោកមានគម្រោងនឹងរៀបចំពិធីនេះឡើងជាថ្មីម្តងទៀតដោយគ្រោងនឹងបើកជាសាធារណឱ្យភ្ញៀវចូលរួមដោយសេរី គ្រាន់តែតុបតែងខ្លួននិងស្លៀកឈុតប្រពៃណីដែលខ្លួនស្រឡាញ់ និងចូលចិត្ត ។
នៅក្នុងកម្មវីធី « ទិវាកូនខ្មែរ » ក៏មានវត្តមានសិល្បករសិល្បការីនីជាច្រើនចូលរួមអបអរសាទរ ជាក់ស្តែងដូចជាលោក ចន អេឡិចហ្សូរ៉ា លោក ព្រីន ក៏មានវត្តមាននៅទីនោះផងដែរ ដោយអ្នកទាំងពីរបានតុបតែងខ្លួនស្រស់ស្អាតប្លែកពីគ្នា ។ សម្រាប់ភ្ញៀវដែលបានចូលរួមក្នុងម្មវិធី « ទិវាកូនខ្មែរ » ឬ Khmer Day នេះម្នាក់ៗបានកោតសរសើរចំពោះលោក រតនៈ ជាខ្លាំងដែលបង្កើតកម្មវិធីដ៏ល្អនេះឡើង ពួកគេពិតជាសប្បាយរីករាយណាស់ដែលបានចូលរួមកម្មវិធីដ៏ល្អកម្រមានបែបនេះ ។
ចំណែកបុរសសង្ហារ ព្រីន វិញ ក៏បានតុបតែងខ្លួន ហនុមា យ៉ាងស្រស់សង្ហារចូលរួមកម្មវិធីប្លែកមួយនេះផងដែរលោក ព្រីម ថែមទាំងនិយាយថា នេះជាលើកដំបូងហើយដែលលោកចូលរួមកម្មវិធីបែបនេះ ។ជាមួយនិងការរៀបចំកម្មវិធី « ទិវាកូនខ្មែរ » នោះផងដែរ ក៏មានការរៀបចំកម្មវិធីសម្តែង យីកេ ហោមរោង និងបង្ហាញក្បាច់គុណ ល្បុកត្តោ ព្រមទាំងការប្រកួតសម្លៀកបំពាក់ដែលលេចធ្លោជាងគេផងដែរ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា