ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥
រូបភាពពីទីភ្នាក់ងារភូគព្ភសាស្ដ្រសហរដ្ឋអាមេរិក(USGS) បានបង្ហាញពីទិដ្ឋភាពព្រះអាទិត្យរះយ៉ាងត្រចេះត្រចង់ នៅអំឡុងពេលផ្ទុះភ្នំភ្លើងKilauea នៅកោះហាវៃ នៃសហរដ្ឋអាមេរិកនៅថ្ងៃសុក្រ(១៩កញ្ញា)។
ភ្នំភ្លើងKilauea នៅតែបន្តបញ្ចេញកម្អែរភ្នំភ្លើង អំឡុងពេលផ្ទុះចុងក្រោយបំផុត នៅពេលយប់រំលងអាធ្រាត្រ។
ភ្នំភ្លើងKilauea បញ្ចេញកម្អែភ្នំភ្លើងកំពស់១៥០ម៉ែត្រទៅក្នុងលំហអាកាស ហើយឧស្ម័ន និងចំហាយទឹកដ៏ធំមានកំពស់ដល់ទៅ៣០០០ម៉ែត្រពីផ្ទៃដី។
យោងគេហទំព័រទីភ្នាក់ងារ(USGS) ភ្នំភ្លើងKilauea ជាភ្នំភ្លើងមួយស្ថិតនៅក្នុងចំណោមភ្នំភ្លើងដែលមានសកម្មភាពខ្លាំងបំផុតក្នុងពិភពលោក ហើយបានផ្ទុះឡើងជាបន្តបន្ទាប់រហូតមកចាប់តាំងពីថ្ងៃ២៣ធ្នូឆ្នាំ២០២៤។
គេហទំព័រ USGS ក៏បញ្ជាក់ដែរថា ភ្នំភ្លើងនេះបានផ្ទុះរាប់សិបដងចាប់តាំងពីឆ្នាំ១៩៥២មក។
ប្រែសម្រួល៖ណាវ័ន្ត