ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥

លោកប្រធានាធិបតីTrump នឹងជួបលោកXi Jinpingនៅខែក្រោយនៅកូរ៉េខាងត្បូង

២០ កញ្ញា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនៅថ្ងៃសុក្រ(១៩កញ្ញា)ថា លោកនឹងលោកប្រធានាធិបតីចិន Xi Jinping មានការជជែកគ្នាវិវត្តន៍ទៅមុខ ទៅលើបញ្ហាកិច្ចព្រមព្រៀងក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមអនឡាញTikTok ហើយថា ប្រធានាធិបតីប្រទេសមហាអំណាចទាំង២នេះ នឹងជួបគ្នាចំពោះមុខផ្ទាល់ឆាប់ៗនេះនៅខែក្រោយនៅប្រទេសកូរ៉េខាងត្បូង។

 

នេះជាជំនួបតាមទូរស័ព្ទជាលើកទី១រវាងមេដឹកនាំពិភពលោកទាំង២រូបនេះ ក្នុងពេល៣ខែ ខណៈពួកគេស្វែងរកការបន្ធូរបន្ថយភាពតានតឹងនៅក្នុងទំនាក់ទំនងដែលតែងតែមានភាពតានតឹង ដោយសារកិច្ចពិភាក្សាពាណិជ្ជកម្មជាប់ជាបន្តបន្ទាប់។

 

ប្រធានាធិបតី Trump បានលើកឡើងថា មេដឹកនាំទាំង២ នឹងជួបគ្នានៅកិច្ចប្រជុំកំពូលAPEC នៅប្រទេសកូរ៉េខាងត្បូងដែលចាប់ផ្តើមនៅខែក្រោយ ហើយថា លោកនឹងទៅទស្សនកិច្ចនៅប្រទេសចិន នៅដើមឆ្នាំក្រោយ។ 

 

លោកប្រធានាធិបតីអាមេរិកDonald Trump ក៏បានលើកឡើងផងដែរថា លោកXi  នឹងបំពេញទស្សនកិច្ចនៅអាមេរិក ក្រោយលោកទៅប្រទេសចិន។ 

 

ទាក់ទងនិងកិច្ចព្រមព្រៀងក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមអនឡាញTikTok សេចក្តីថ្លែងការណ៍ផ្លូវការរបស់ប្រទេសចិន មិនមានការធ្វើអត្ថាធិប្បាយណាមួយ ពីកិច្ចព្រមព្រៀងចុងក្រោយពីTikTokឡើយ។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025