ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
កម្មវិធី Cambodia Lite Station របស់ស្ថានីយទូរទស្សន៍ PNN បានត្រឡប់មកវិញហើយ ដោយរដូវកាលទី៣ នឹងចាក់ផ្សាយពីថ្ងៃទីសុក្រ ទី ១៩ ខែ កញ្ញា ឆ្នាំ២០២៥ ស្អែកនេះហើយជាមួយវត្តមានតារាល្បីៗ និងផ្ទាំងទស្សនីយភាពកាន់តែប្លែកទាក់ទាញ។
កម្មវិធី Cambodia Lite Station រដូវកាលទី៣ ដែលទស្សនិកជនកំពុងរង់ចាំទស្សនាបានត្រឡប់មកវិញ ដោយនៅថ្ងៃសុក្រទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ស្អែកនេះ ទស្សនិកជននឹងបានជួបតារាចម្រៀងវ័យក្មេង កញ្ញា Chiwawa និងក្រុមចម្រៀងកំពុងលេចធ្លោ The Weakend។
ក្រុមចម្រៀង និងតារាវ័យក្មេងខាងលើនេះនឹងពាំនាំអារម្មណ៍ទស្សនិកជនឱ្យមានអារម្មណ៍ស្រស់ស្រាយពីបទចម្រៀង បែប រ៉ូមែនទិច ដែលនឹងធ្វើឱ្យតស្សនិកជនបាត់ទុកកង្វល់ក្រោយសម្រាកពីការ ឬកំពុងជួបជុំជាដើម។
Cambodia Lite Station រដូវកាលថ្មីនេះ បានសម្រិតសម្រាំងកាន់តែខ្លាំងដើម្បីធ្វើឱ្យទស្សនិកជនកាន់តែជក់ចិត្ត និងចាប់អារម្មណ៍ជាងរដូវកាលមុនៗ ដោយមានទស្សនីយភាពនៅក្រៅ Studio ច្រើនជាងរដូវកាលមុន។ ជួបជាមួយតារាចម្រៀងល្បីៗជាច្រើនរូប ជាមួយបទចម្រៀងពិរោះៗ។ បង្ហាញទេសភាពតាមរម្យណីយដ្ឋានល្បីៗ ស្អាតៗរបស់រាជាណាចក្រកម្ពុជាយើង។
បន្ថែមពីនេះគឺមានការជជែកកម្សាន្ត និង ការចែករំលែកទាក់ទងនឹងបទពិសោធន៍ជិវិត បទពិសោធន៍ជាតារាចម្រៀងជាច្រើន។ ផ្តល់ជូននូវបទចម្រៀងពិរោះៗបែបស្រាលស្រទន់ស៊ីអារម្មណ៍ជូនទស្សជនបំបាត់ភាពនឿយហត់ពីការងារ និង ការសិក្សា។
ដូច្នេះកមភ្លេចរង់ចាំទស្សនាកម្មវិធី Cambodia Lite Station រដូវកាលទី៣ នឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN នា ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នេះវេលាម៉ោង ៨:០០-៩:00 យប់ ៕
អត្ថបទ និងរូបភាព៖ PNN