ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥
កម្មវិធីកម្សាន្តល្បីឈ្មេាះចំនួន២របស់ស្ថានីយទូរទស្សន៍ PNN គឺ Idol Fub House និង Freshy Winner នឹងមាន Show ពិសេសៗក្នុងសប្ដាហ៍នេះ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។
Idol Fun House និង Freshy Winner ដែលជាកម្មវិធីកម្ដាន្តល្បីឈ្មេាះចំនួន២ របស់ស្ថានីយទូរទស្សន៍ PNN នឹងមាន Show ពិសេសៗ ក្នុងសប្ដាហ៍នេះសម្រាប់ទស្សនិកជន ដែលនិយមគាំទ្រ កម្មវិធីនាពេលកន្លងមក។
Show ពិសេសៗរបស់ កម្មវិធីទាំងនេះនឹងធ្វើអោយទស្សនិកជនជក់ចិត្ត និងចាប់អារម្មណ៍ពីតារាល្បីៗបានចូលរួមលេងកម្សាន្ត ក៏ដូចជាការបង្កបរិយាកាសកាន់តែសប្បាយរីករាយ។
សម្រាប់ កម្មវិធី Idol Fun House ត្រូវចាក់ផ្សាយនាយប់ថ្ងៃ សុក្រ ទី ១៩ ខែ កញ្ញា ឆ្នាំ២០២៥ នេះ តារាកិត្តិយស ដែលនឹងបង្កបរិយាកាសអោយសប្បាយរីករាយ ថែមទាំងឈ្នះទឹកប្រាក់រាប់លានថែមទៀតមានដូចជា ពូណម លោក ផាន់រ៉ុង លោក : មុី ម៉េងហេង លោក : ឃូ ភិសា កញ្ញា ស្រីពេជ្រ និងអ្នកនាង ម៉ាលីកា ជាដើម។កាន់តែពិសេសជាងនេះ នាយ គ្រឿន អ្នកនាង កាតុ លោក សុបិន្ត ដែលជាអ្នកគ្រប់គ្រងក្រុមនិមួយៗ នឹងធ្វើអោយទស្សនិកជនសើចសប្បាយថែមទៀតពីទេពកោសល្យសម្ដែង និងកំប្លែងរបស់ពួកគេ។
ដោយឡែក សម្រាប់កម្មវិធី Freshy Winner ដែលនឹងចាក់ផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក៏មិនខុសគ្នានេាះដោយកម្មវិធីនឹងមាន Show ពិសេសដូចគ្នាសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនេះ ដែលធានាថា ទស្សនិកជនបានទស្សនាហើយមិនខកបំណង។
តារាកិត្តិយសដែលនឹងចូលរួមកម្មវិធី Freshy Winner សប្ដាហ៍នេះមានដូចជា ចែ ជឿន លោក យារ៉ូ កញ្ញា ហេង បូនីកា លោក នភាល័យ ។ អ្វីដែលកាន់តែពិសេស តារាកិត្តិទាងនេះ នឹងធ្វើអោយទស្សនិកទប់សំណើចមិនបានពីការប្រកួតប្រជែងរបស់ពួកគេមុននឹងឈ្នះទឹកប្រាក់ត្រឡប់ទៅផ្ទះវិញ។កុំភ្លេចរង់ចាំទស្សនាកម្មវិធី Idol Fun House ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍PNN នាយប់ថ្ងៃសុក្រទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ វេលាម៉ោង ៦ដល់ ម៉ោង ៨យប់។ដោយឡែកកម្មវិធី Freshy Winner នឹងចាក់ផ្សាយនៅថ្ងៃអាទិត្យទី ២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៦ដល់ម៉ោង ៧យប់៕
អត្ថបទវនិងរូបភាព ៖ PNN