ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ភាពយន្តបែបភ័យរន្ធត់"តុក្កតាខ្មោចសណ្ឋិត" វគ្គ៣ មកអង្រួញបេះដូងយុវវ័យនៅថ្ងៃនេះហើយ !

២៩ កក្កដា ២០២២ | កម្សាន្ដ

 

ថ្វីដ្បិតតែភាពយន្តភ័យរន្ធត់ដែលមានចំណងជើងថា « តុក្កតាខ្មោចសណ្ឋិត » វគ្គ ១ និង វគ្គ ២ មិនបាននាំមកបញ្ចំងនៅក្នុងប្រទេស កម្ពុជា ក្តីតែសម្រាប់រឿង « តុក្កតាខ្មោចសណ្ឋិត » វគ្គ ៣ នេះវិញចាប់ផ្តើមបញ្ចាំងនៅគ្រប់រោងភាពយន្តក្នុងប្រទេសយើងហើយចាប់ពីថ្ងៃនេះតទៅ  ។ 

 

 

ភាពយន្តភ័យរន្ធត់ លាយឡំនិងឈុតឆាកកំប្លែងខ្លះៗដែលមានចំណងជើងថា « តុក្កតាខ្មោចសណ្ឋិត » វគ្គ ៣ ឬ The Doll 3 ផ្ដើមដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៩ ខែ កក្កដា នេះ បន្ទាប់ពីបានសម្ពោធបញ្ចាំង កាលពីម្សិលមិញនេះដោយមានវត្តមានអ្នកគាំទ្ររាប់រយនាក់ចូលរួមអបអរសាទរ ។ 

 


លោក សុខ សិរីសុភា ប្រធានទីផ្សាររបស់សប្បាយ MVP បានឱ្យដឹងថា ទោះបីជារឿង « តុក្កតាខ្មោចសណ្ឋិត » វគ្គ ១ និង វគ្គ ២ មិនបាននាំមកបញ្ចាំងនៅក្នុងប្រទេស កម្ពុជា ក្តី  តែសម្រាប់វគ្គ ៣ នេះមិនមានអ្វីពាក់ព័ន្ធនិងវគ្គមុនៗដែរ ដូច្នេះហើយលោកជឿជាក់ខ្លាំងថា នឹងមានអ្នកចូលរួមគាំទ្រច្រើន ។ 

 


នៅក្នុងថ្ងៃសម្ពោធបញ្ចាំងរឿង « តុក្កតាខ្មោចសណ្ឋិត » វគ្គ ៣ នោះផងដែរក៏មានវត្តមានអ្នកគាំទ្រចំនួន ២៨៥ នាក់ ដោយម្នាក់ៗបានបញ្ចេញចំណាប់អារម្មណ៍របស់ពួកគេក្រោយពេលបានទស្សនារឿងនេះចប់ថា រឿង « តុក្កតាខ្មោចសណ្ឋិត » វគ្គ ៣ ពិតជាល្អមើលសម្រាប់អ្នកចូលចិត្តមើលភាពយន្តភ័យរន្ធត់ ពីព្រោះមានទាំងឈុតឆាកភ័យរន្ធត់លាយឡំនិងកំប្លែងខ្លះៗ ។ 

 


លោក សុខ សិរីសុភា បានបន្ថែមទៀតថា « តុក្កតាខ្មោចសណ្ឋិត » វគ្គ ៣ គឺជារឿងបរទេសនាំចូលពីប្រទេស ឥណ្ឌូនេស៊ី ហើយខាងសប្បាយ MVP ក៏មានគម្រោងផលិតភាពយន្តខ្នាតធំជាច្រើនមិនចាញ់កុនបរទេសឡើយ ។ 

 


លោក សុខ សិរីសុភា បានរៀបរាប់ប្រាប់ថា ភាពយន្តភ័យរន្ធត់ដែលមានចំណងជើងថា « តុក្កតាខ្មោចសណ្ឋិត » វគ្គ ៣ គឺជារឿងខ្មោចភ័យរន្ធត់ដែលនិយាយពីគ្រួសារមួយដែលបានបាត់បងកូនម្នាក់ តែដោយអារម្មណ៍មិនអស់ចិត្ត បានឱ្យគ្រួហៅព្រលឹង ដើម្បីអន្ទងព្រលឹងរបសកូនខ្លួន តែចៃដន្យអាក្រក់បែរជាអន្ទងព្រលឹងប៉ះចង់ព្រលឹងអាក្រក់ទៅវិញ រឿងរ៉ាវយ៉ាងណាទៀតនោះមានតែទៅទស្សនាទាំងអស់គ្នានៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅ ៕ 
 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024