ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

“ស្នេហ៍ឥតព្រាង” ខ្សែភាពយន្តភាគខ្មែរ សាច់រឿងថ្មីប្លែកដែលទស្សនិកជនមិនធ្លាប់ទស្សនាពីមុន កំពុងមានវត្តមាននៅ PNN

១១ ឧសភា ២០២២ | កម្សាន្ដ

 

បន្ទាប់ពីខ្សែភាពយន្តភាគយន្តភាគខ្មែរ រឿងលោកប្តី ៣៦៥ ថ្ងៃ ត្រូវបានបញ្ចប់ទៅ ស្ថានីយទូរទស្សន៍ភីអិនអិន បានបន្តពាំនាំយកនូវចំណងដៃថ្មីមួយទៀត ដើម្បីបម្រើជូនទៅដល់ទស្សនិកជន អ្នកនិយមគាំទ្ររឿងភាគខ្មែរកន្លងមក។

 

សម្រាប់វត្តមាន នៃខ្សែភាពយន្តភាគខ្មែរលើកនេះ ទស្សនិកជន នឹងប្លែកអារម្មណ៍ជាមួយនឹងសាច់រឿងថ្មី តួអង្គដែលជាតារាពន្លកក្រោយ រួមសម្តែងជាមួយនឹងតារាមុនៗ ពោរពេញទៅដោយភាពរសនិយម និងឆ្លុះបញ្ចាំងពីជីវិតនៃតួអង្គនីមួយៗ។ នោះគឺ រឿង «ស្នេហ៍ឥតព្រាង» ជារឿងភាគខ្មែរមួយទទួលបានគាំទ្រ និងទន្ទឹងរង់ចាំទស្សនាពីសំណាក់ទស្សនិកជនជាច្រើន។

 

ជាមួយនឹងការមកដល់នៃសាច់រឿងថ្មីនេះដែរ ក៏បានបញ្ចូលនូវអត្ថន័យនៃជីវិតរបស់តួអង្គ និងការឆ្លុះបញ្ចាំងអំពីភាពស្មោះត្រង់ រួមទាំងរឿងរ៉ាវកើតឡើងដោយចៃដន្យជាច្រើន ដែលនឹងធ្វើឲ្យអ្នកតាមដានទស្សនាដោយជក់ចិត្ត។ ដំណើរសាច់រឿងថ្មីនេះដែរ គឺបង្ហាញពីជីវិតគ្រួសារអភិជន និងគ្រួសារក្រីក្រ មួយ ដែលបណ្តាលឲ្យជួបគ្នាដោយចៃដន្យ និងឥតព្រាងទុក រហូតក្លាយជាចំណងគ្រួសារតែមួយ ដោយសារតែស្នេហារបស់មនុស្សពីរនាក់។


 តួអង្គ ឆុង និង សៀវម៉ី បានរៀបការជាមួយគ្នាមានកូនស្រីម្នាក់ឈ្មោះ ម៉ី លិ ជាមនុស្សឆ្នាស់ រើសអើងអ្នកក្រ...ពេលមួយឪពុកម្តាយបានអោយនាងទៅជួបគូដណ្តឹងរបស់នាងដែលតាយាយបានផ្សំផ្គុំអោយ ព្រោះឪពុកឆុង និងគ្រួសារ កុង លី ជាមិត្តស្លាប់រស់នឹងគ្នា។ ពួកគេរាប់អានគ្នាស្រឡាញ់គ្នាដោយសន្យាថា បើមានកូនត្រូវតែធ្វើដន្លងនឹងគ្នា តែកូនគាត់សុទ្ធតែប្រុស បើមានចៅត្រូវធ្វើដន្លងនឹងគ្នាទៀត។

 


ម៉ី លិ មិនពេញចិត្តនឹង ចៅកុងលី ឈ្មោះ លី ឆេង ព្រោះគេមានរូបរាងធាត់ អាក្រក់ពេលនោះគេមានអាយុ១៧ឆ្នាំ ម៉ី លិ អាយុ១៦ឆ្នាំ។  ម៉ី លិ មិនព្រមរៀបការ ក៏សម្រេចចិត្តរត់ចេញពីផ្ទះទៅតាមសង្សារនាង ហើយធ្វើអោយ នាយឆុង និង សៀវ ម៉ី ពិបាកចិត្តព្រោះជិតដល់ថ្ងៃភ្ជាប់ពាក្យតែបាត់កូនស្រី ណាមួយពួកគេក៏ត្រូវការថ្លៃទឹកដោះដើម្បីយកមកលួសប្លង់ផ្ទះខ្លាចយាយដឹងថាគេយកផ្ទះបញ្ជាំ។

 


ឆុង បានសម្រេចនិយាយជាមួយម្តាយដើម្បីកុំអោយមានរឿង គេថានឹងទៅនិយាយជាមួយសុភា អោយយកកូននាងមកជំនួស ម៉ី លិ ព្រោះអ្នកបម្រើដែលស្គាល់នាងប្រាប់ថានាងមានកូនស្រីម្នាក់ យាយក៏ព្រម ព្រោះមិនចង់អោយគ្រួសារមានបញ្ហា។

 


និយាយពី សុភា វិញរស់នៅជាមួយម្តាយចាស់ជរាមានជម្ងឺប្រចាំកាយជាប់ខ្លួន និងកូនស្រីម្នាក់អាយុ១៧ឆ្នាំឈ្មោះ ដាណា ជាក្មេងឆ្លាត ក្លាហានដើម្បីជួយធ្វើការម្តាយនិងទិញថ្នាំ ព្រោះក្នុងមូយខែៗត្រូវចំណាយលុយច្រើនក្នុងការទិញថ្នាំអោយយាយ ដាណា ក៏បានសុំម្តាយមកធ្វើការនៅភ្នំពេញជាមួយមិត្តនាងព្រោះនៅស្រុកនាងមិនអាចរកលុយបានច្រើនទិញថ្នំាព្យាបាលយាយនោះទេ។  

 

 

លីឆេង វិញខំប្រឹងហាត់ប្រាណ ដើម្បីសំរកទំងន់ ខឹងចិត្ត និង ការមើលងាយរបស់ ម៉ី លិ គេថាគេ ហ្នឹងធ្វើអោយនាងឈឺ និងខកចិត្តចំពោះការប្រមាថដល់រូបគេក្នុងរយៈពេល២ឆ្នាំទើបគេធ្វើបានសម្រេច។ ដល់ពេលកំនត់ពួកគេជួបគ្នាក្នុងកម្មវិធីជប់លាងដែរចាស់ៗណែនំាអោយជួបគ្នា..លីឆេង សង្ហា តែគេស្អប់ ដាណា ទោះស្អាតព្រោះគេដើរតួជា ម៉ី លិ ។

 


ក្រៅពីនេះក៏មានការចូលរួមសម្តែងពីតារាល្បីៗ រួមមានដូចជា៖ អ្នកនាង សិទ្ធី នីកា ( តួអង្គ ដាណា) , លោក ខាត់ វៃហាំង ( លីឆេង) , កញ្ញា សេង រដ្ឋា( វត្តី) , អ្នកនាង សុម៉ា ឡាឡែន( តួអង្គ លីលី) , អ្នកស្រី វី រ៉ាណង( តួអង្គ ណាគីម) , កញ្ញា ដាវ ដាវ( មុី លិ) លោក លាង ឧត្តម( គឹមឡេង) និងវត្តមានតារាៗសម្តែងជាច្រើនរូបបន្ថែមទៀត ។ 

 


តើសាច់រឿងនៃជីវិតតួអង្គទាំងពីរ រវាង លីឆេង និង ដាណា នឹងទៅជាយ៉ាងណា? សូមកុំភ្លេចទស្សនាតាមដានសាច់រឿងខាងលើនៅក្នុងរឿង« ស្នេហ៍ឥតព្រាង» ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៧ យប់៕ 

 

 

អត្ថបទ និងរូបភាព៖ PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024