ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤
អាជ្ញាធរទីក្រុងប៉េកាំង របស់ប្រទេសចិន បានបិទស្ថានីយ៍រថភ្លើងក្រោមដី និងផ្លូវរថយន្តក្រុងជាច្រើននៅថ្ងៃពុធ(៤ឧសភា) នៅក្នុងយុទ្ធនាការទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ១៩ និងដើម្បីបញ្ជៀសមិនអោយស្ថានភាពឆ្លងរាលដាលជំងឺកូវីដ១៩នៅទីក្រុងប៉េកាំងមានសភាពធ្ងន់ធ្ងរដូចនៅទីក្រុងសៀងហៃ។ ទីក្រុងសៀងហៃ មានពលរដ្ឋរាប់លាននាក់ត្រូវស្ថិតនៅក្រោមវិធានការបិទខ្ទប់ទីក្រុងយ៉ាងតឹងរឹងក្នុងរយៈពេលច្រើនជាងមួយខែកន្លងមកហើយ។
ទីក្រុងប៉េកាំង បានបិទស្ថានីយ៍រថភ្លើងក្រោមដីច្រើនជាង៤០ស្ថានីយ៍ ប្រហែល១ភាគ១០នៃបណ្តាញផ្លូវក្រោមដី និងផ្លូវរថយន្តក្រុងច្រើនជាង១៥៨ខ្សែ។ យោងអាជ្ញាធរចិន។ ភាគច្រើននៃស្ថានីយ៍រថភ្លើងក្រោមដី និងផ្លូវរថយន្តក្រុងគឺស្ថិតនៅក្នុងសង្កាត់Chaoyang ដែលជាសង្កាត់ផ្ទុះឆ្លងជំងឺកូវីដ១៩ខ្លាំង នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន។
ទីក្រុងប៉េកាំងមានករណីឆ្លងជំងឺកូវីដ១៩ថ្មីច្រើនក្នុងមួយថ្ងៃ ដូច្នេះសម្រាប់ទីក្រុងប៉េកាំងដើម្បីបញ្ជៀសស្ថានភាពបិទទីក្រុងពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន ទាំងស្រុងដូចអនុវត្តន៍នៅទីក្រុងសៀងហៃនោះ អាជ្ញាធរបានសម្រេចយកការធ្វើតេស្តរកជំងឺកូវិដ១៩ទ្រង់ទ្រាយធំ និងកាត់ផ្តាច់តំបន់អោយនៅដាច់ដោយឡែក មុនពេលវីរុសជំងឺកូវីដ១៩អាចឆ្លងរាលដាលធ្ងន់ធ្ងរ។
អាជ្ញាធរប្រទេសចិន បានសម្រេចធ្វើតេស្តរកជំងឺកូវីដ១៩ទ្រង់ទ្រាយធំ។ សង្កាត់ទាំង១៦នៅទីក្រុងប៉េកាំង ត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ចំនួន៣លើក។