ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សេង រដ្ឋា ត្រូវបញ្ចប់តំណែងពី Miss Grand Cambodia 2020

២៩ មករា ២០២១ | កម្សាន្ដ

បន្ទាប់ពីកាន់តំណែងជា Miss Grand Cambodia បានមួយរយៈកញ្ញា សេង រដ្ឋា ត្រូវបានភាគីក្រុមហ៊ុនដែលជាអ្នករៀបចំការប្រកួតប្រកាសដកតំណែងជាផ្លូវការពីបវរកញ្ញាតំណាងប្រទេស កម្ពុជា កាលពីពេលថ្មីៗ។

 

បន្ទាប់ពីមានភាពរកាំរកូស ហើយការចរចារមិនរ៉ូវត្រូវគ្នាទាក់ទិននឹងអត្តប្រយោជន៍ផ្សេងៗនៅទីបំផុត Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា ត្រូវភាគីក្រុមហ៊ុនដែលជាអ្នករៀបចំកម្មវិធីប្រកាសដកហូតតំណែងជាផ្លូវការ ពីបវរកញ្ញាតំណាងប្រទេស កម្ពុជាកាលពីពេលថ្មីៗ។


ការប្រកាសដកតំណែង Miss Grand Cambodia មានប្រភពមកពីខេត្តកំពង់ធំនេះធ្វើឡើងក្រោយពីមានកិច្ចព្រមព្រៀងគ្នា ដោយមានមេធាវីតំណាងរៀងៗខ្លួន។ ក្នុងភាគីខាងកញ្ញា សេង រដ្ឋា យល់ព្រមប្រគល់មកុដ ឈៀង កម្រៃ និងអត្តប្រយោជន៍ផ្សេងៗទៀតទៅភាគីក្រុមហ៊ុនវិញ។

 

ដោយឡែកខាងក្រុមហ៊ុនបានយល់ព្រមបញ្ចប់កិច្ចសន្យាបានដាក់រយៈពេល២ឆ្នាំ ក្រោយពីប្រកាសជយលាភី និងអត្តប្រយោជន៍ផ្សេងៗទៀត។


ក្រោយការព្រមព្រៀងគ្នាដើម្បីបញ្ចប់វិវាទតាមផ្លូវច្បាប់ ដោយឈានទៅដកហូតតំណែងពីអតីត Miss Grand Cambodia 2020 ខាងលើលោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស និងជាក្រុមហ៊ុនរៀបចំការប្រកួតជ្រើសរើសបវរកញ្ញាតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិបាននិយាយថា ពេលវេលាដល់ទីបញ្ចប់គឺ “ ក្រុមហ៊ុនបានសំរេចដកដំណែង Miss Grand Cambodia 2020 ជាផ្លូវការចាប់ពីពេលនេះតទៅ “សូមអរគុណនូវការយកចិត្តតាមដានទាំងអស់គ្នាពេលនេះការពិតបានលាតត្រដាងហើយ។

 

 

លោកសូមអស់យោបល់ ហើយយសង្ឃឹមថាអ្វីៗនឹងបានល្អប្រសើរឡើងវិញព្រោះតែជាខ្មែរដូចគ្នាត្រូវចេះដោះស្រាយដោយសន្តិវិធី។

 

លោកក៏បានសូមទោសជាសាធារណៈនូវពាក្យពេជ្រខុសឆ្គងកន្លងមកហើយសូមសន្យាថាកម្មវិធី Miss Grand បានមកដល់ទីបញ្ចប់រវៀង ក្រុមហ៊ុន Mohahang  នឹង Miss Grand Cambodia 2020 មានតែផ្លូវច្បាប់ទើបបអាចដោះស្រាយបាន។ លោកសន្យាថា ការប្រកួត Miss Grand Cambodia 2021 នឹងរៀបចំអោយបានល្អជាងឆ្នាំ2020 អរគុណគ្រប់យ៉ាងដល់ក្រុមការងារនឹងអ្នកគាំទ្រ ដែលបានជួយលើកទឹកចិត្តកន្លងមក ស្រលាញ់អ្នកទាំងអស់គ្នាពេញបេះដូង។

 


ដោយឡែកសម្រាប់អតីត Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា មិនអាចសុំការបញ្ជាក់បានទេ ក្រោយពីក្រុមហ៊ុនសម្រេចដកតំណែងកញ្ញាជាផ្លូវការមក។ គេនៅមិនទាន់ដឹងនៅឡើយទេថានរណាជាអ្នកស្នងតំណែងជា Miss Grand Cambodia 2020 ជំនួសកញ្ញា សេង រដ្ឋា ត្រូវបានដកតំណែងនេះ។

 


សូមបញ្ជាក់ថាអតីត Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា មានប្រភពមកពីខេត្ត កំពង់ធំ ដោយមានក្លាយជាម្ចាស់ជយលាភី Miss Grand Cambodia 2020 កាលពីឆ្នាំមុនក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញមុនត្រូវក្រុមហ៊ុនដកតំណែងកាលពីពេលថ្មីៗនេះ៕

 

 

 

 

អត្ថបទ និងរូបភាព៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024