A PHP Error was encountered

Severity: Warning

Message: session_start(): Failed to initialize storage module: user (path: /home/www/news.pnn.com.kh/system/cache)

Filename: Session/Session.php

Line Number: 143

Backtrace:

File: /home/www/news.pnn.com.kh/application/core/MY_Controller.php
Line: 16
Function: __construct

File: /home/www/news.pnn.com.kh/application/controllers/publics/News.php
Line: 7
Function: __construct

File: /home/www/news.pnn.com.kh/index.php
Line: 292
Function: require_once

Miss Grand Cambodia ហេង ចន្ថា ល្បីតែមិនចោលអាជីពធ្លាប់នឿយ បោះទុនរាប់ម៉ឺនពង្រីកឲ្យធំដុំ | PNN ព័ត៌មាន

ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

Miss Grand Cambodia ហេង ចន្ថា ល្បីតែមិនចោលអាជីពធ្លាប់នឿយ បោះទុនរាប់ម៉ឺនពង្រីកឲ្យធំដុំ

២៩ មេសា ២០២០ | កម្សាន្ដ

តារាឯក Miss Grand Cambodia 2016 ដ៏ស្រស់សោភា ហេង ចន្ថា ប្រលូកក្នុងសិល្បៈជាច្រើនឆ្នាំមកហើយ ហើយសិល្បៈក៏បានធ្វើឱ្យជីវិតនាងមានការប្រែប្រួលផងដែរ។ ប៉ុន្តែយ៉ាងនេះក្តីតារាសម្តែងរូបនេះមិនបានបោះបង់អាជីពចាស់របស់ខ្លូនចោលឡើយ ផ្ទុយទៅវិញនាងបានបន្តបោះទុនទៅលើការងាររកស៊ីនោះឱ្យខ្លាំងក្លាជាងមុនទៅទៀត ដើម្បីពង្រឹងប្រាក់ចំណូលខ្លួន។​

 

ទស្សនិកជនតិចតួចណាស់ដែលបានដឹងថា មុនចូលសិល្បៈម្ចាស់ម្កុដរដូវកាលទី៣ Miss Grand Cambodia ហេង ចន្ថា ប្រកបការងារអ្វី ? ពីព្រោះនាងកម្រនឹងនិយាយរឿងអតីតកាលប្រាប់គេគ្រប់គ្នាឱ្យបានដឹងលឺណាស់ ។ 

 

 

តាមរយៈ PNN ហេង ចន្ថា មិនខ្លាចក្នុងការបង្ហាញប្រាប់ពីអតីតកាលរបស់ខ្លួនមុនចូលសិល្បៈនោះទេ។ ដើមឡើយនាងគ្រាន់តែជាក្មេងស្រីម្នាក់លក់សម្លៀកបំពាក់ដ៏សាមញ្ញ ដែលបានខំប្រឹងធ្វើការរកស៊ីទាំងយប់ថ្ងៃ ដើម្បីយកប្រាក់ចិញ្ចឹមក្រពះ។ ក្រោយមក ដោយក្តីស្រឡាញ់ខាងផ្នែកសិល្បៈ នាងក៏បានប្រលងក្នុងកម្មវិធីបវរកញ្ញា « Miss Grand Cambodia » ដោយជាប់ជា Miss Grand កម្ពុជា កាលពីឆ្នាំ ២០១៦។ ចាប់តាំងពីពេលនោះ មកបានធ្វើឱ្យជីវិតរបស់នាងមានការប្រែប្រួលស្ទើរ ១៨០ដឺក្រេ គឺ ស្រីស្អាតដ៏ស្រស់ផូរផង់ បានស្រូបទាញផលិតកម្មជាច្រើន ហៅថតភាពយន្ត និង ថតពាណិជ្ជកម្មខ្លឹមៗ យ៉ាងគគ្រឹកគគ្រេង។ 

 


តារាសម្រស់ស្រស់ស្អាតមិនរើសស្តាយ៍ ហេង ចន្ថា បានទទួលស្គាល់ថា សិល្បៈកែច្នៃឱ្យជីវិតនាងប្រែប្រួលយ៉ាងខ្លាំង។ នាងពិតជាស្រឡាញ់វិស័យនេះខ្លាំងណាស់ ។ ថ្វីដ្បិតតែ ហេង ចន្ថា ពោលពាក្យដូច្នេះក្តី តែនាងក៏មិនបានបោះបង់អាជីព ចាស់របស់ខ្លួនចោលឡើយ គឺនាងនៅតែបន្តក្ដាប់ការងាររកស៊ីរបស់ខ្លួន ដូចមុនដដែល។ លើសពីនេះទៅទៀតនៅក្នុងឆ្នាំ ២០២០ នេះ នាងបានបោះទុនប្រាក់រាប់ម៉ឺនដុល្លារ ក្នុងការរៀបចំហាងថ្មី ដែលមានលក្ខណៈទ្រង់ទ្រាយធំដំ ជាងមុន។ 

 

ឆ្នាំថ្មីនេះតារាសម្តែងមុខស្អាត​ច្រឡឹង ហេង ចន្ថា មានវ័យ ២៥ ឆ្នាំហើយ ហើយក៏មានអ្នកជាទីស្រឡាញ់រួចដែរ ដោយបុប្ផាដ៏ស្រស់ត្រកាលរូបនេះ បង្ហើបថាកំពុងស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នា  និងមានគម្រោង រៀបការនៅពេលមានវ័យ ៣០ ឆ្នាំ ទៀតផង៕ 

 

 

អត្ថបទ ៖ ម៉ា រីសា 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024