ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

អតីត Miss Grand Cambodia 2018 ឌី លីកា ចូលរោងការថ្ងៃនេះជាមួយបុរសវ័យជ្រេសម្បូរទ្រព្យម្នាក់ ! 

០៥ កុម្ភៈ ២០២១ | កម្សាន្ដ

ថ្ងៃនេះអតីត Miss Grand Cambodia 2018 ឌី លីកា ចូលរោងការទៅតាមប្រពៃណី ខ្មែរ ហើយជាមួយបុរសវ័យច្រើនជាងនាង ក្រោយពីបានស្គាល់ចិត្តថ្លើមគ្នាអស់ពេលជាច្រើនឆ្នាំ ។ 


អតីត Miss Grand Cambodia 2018 ឌី លីកា កាន់តែស្រស់ស្អាតប្លែក ស្របពេលនាងបានចូលរោងការថ្ងៃនេះជាមួយ គូស្នេហ៍ដែលបានស្រឡាញ់គ្នាអស់ជាច្រើនឆ្នាំ ។ 


ឌី លីកា បានអញ្ជើញភ្ញៀវកិត្តិយសចូលរួមមង្គលការរបស់ខ្លួនប្រមាណជាង ៧០០ នាក់ ដែលសុទ្ធសឹងតែជាអ្នករកស៊ី និងអ្នកមានមុខមាត់ ពីព្រោះស្វាមីរបស់នាងក៏ជាអ្នកមាមុខមាត់ម្នាក់ក្នុងសង្គមផងដែរ ។

 

ចំណែកអ្នកសិល្បៈវិញនាងអញ្ជើញចូលរួមតិចតួចបំផុតដោយនាងអញ្ជើញតែមិត្តស្និទ្ធស្នាលប៉ុណ្ណោះ ។ 

 

អតីត Miss Grand Cambodia រូបនេះ បានរៀបរាប់ពីជីវិតស្នេហារបស់ខ្លួនថា អនាគតស្វាមីនាង បានស្រឡាញ់នាងតាំងពីនាងមិនទាន់ចូលប្រឡង Miss Grand មកម្លេះ នាងមិនខ្វល់ពីរឿងទ្រព្យសម្បត្តិឡើយ អ្វីដែលសំខាន់សម្រាប់នាង គឺសាងគ្រួសារដ៏កក់ក្តៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ ។


តាមរយៈរូបភាព Pre Wedding ជាច្រើនសន្លឹកនេះ ឌី លីកា និង អនាគតស្វាមី គឺជាគូស្នេហ៍សមគ្នាឥតខ្ចោះ ទោះបីជាអ្នកទាំងពីរមានវ័យខុសគ្នាច្រើនបន្តិចក្តី ។ 

 

 

ឌី លីកា បានបន្ថែមទៀតថា អាយុគ្រាន់តែជាតួលេខ តែការរស់ចុះសម្រុងនិងយល់ចិត្តគ្នាគឺជារឿងសំខាន់ នរណាចង់និយាយអ្វីនាងមិនខ្វល់ឡើយ ។   

 


ចាប់តាំងពីចាប់ផ្តើមស្រឡាញ់គ្នាមក ឌី លីកា បានផ្លាស់ប្តូរការស្លៀកពាក់ និងការតុបតែងខ្លួន ទៅជាមនុស្សស្រីម្នាក់រមទម្យ ឱ្យសមទៅនិងអនាគតស្វាមីខ្លួន សូម្បីតតែមិត្តភក្តិស្និទ្ធស្នាលក៏លាន់មាត់សរសើរថា ឌី លីកា ផ្លាស់ប្តូរច្រើន តែយ៉ាងណាគ្រប់គ្នាជូនពរនាងជួបតែសុភមង្គលក្រោយពេលរៀបការរួច ។  

 


ថ្វីដ្បិតតែ ឌី លីកា រៀបការមានគ្រួសាររួចហើយក្តី នាងនៅតែបន្តអាជីពសិល្បៈដូចដើម ពីព្រោះអនាគតស្វាមីនាងមិនបានហាមឃាត់នាងមិនឱ្យប្រលូកក្នុងសិល្បៈនោះទេ ។

 

 

សិល្បៈបានធ្វើឱ្យជីវិត នាងល្បីល្បាញ ទោះមិនបានថតរឿងច្រើនដូចតារាផ្សេង តែក្នុងមួយឆ្នាំយ៉ាងហោចណាស់នាង ទទួលថតមួយរឿងដែរ ក្រៅពីនេះនាងទទួលការងារថតផ្សាយពាណិជ្ជកម្មដូចដើម ៕    

 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា និង ហ្វេសប៊ុក 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024