ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសជោគជ័យក្នុងការបិទបញ្ចប់ករណីជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ ថ្ងៃ២៨វិច្ឆិកា

៣០ ធ្នូ ២០២០ | ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូនេះ បានប្រកាសពីជោគជ័យក្នុងការគ្រប់គ្រងបាន និងឈានទៅបិទបញ្ចប់នូវព្រឹត្តការណ៍ឆ្លងកូវីដ នៅក្នុងសហគមន៍ ថ្ងៃ២៨វិច្ឆិកា ដែលជាករណីឆ្លងជំងឺកូវីដ១៩ ចូលសហគមន៍កម្ពុជា ជាលើកដំបូង។ ទន្ទឹមនឹងការប្រកាសពីជោគជ័យនេះ សម្តេចតេជោ ក៏បានដាក់ចេញនូវវិធានការចាំបាច់បន្ថែមមួយចំនួនទៀត ដើម្បីបន្តគ្រប់គ្រងរលកថ្មីនៃជំងឺកូវីដ១៩ ដែលទាមទារឲ្យប្រជាពលរដ្ឋកម្ពុជាទំាងអស់ ចូលរួមអនុវត្តន៍វិធានការសុខាភិបាល ដែលបានដាក់ចេញ អោយបានហ្មត់ចត់ ។

 


នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីដំណើរការវិវត្តន៍នៃការបញ្ជាទិញវ៉ាក់សំាងប្រឆំាងជំងឺកូវីដ១៩ និងការអនុវត្តន៍បន្តកម្មវិធីឩបត្ថម្ភសាច់ប្រាក់ ជូយដល់កម្មករកម្មការិនី និងពលរដ្ឋក្រីក្រ ដោយសារជំងឺកូវីដ១៩ ផងដែរ៕

 

អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ក្រុមការងារពិសេស
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024