ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវ និងដាក់ចេញវិធានការបន្ទាន់ចំពោះមុខមួយចំនួន     ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

២១ ធ្នូ ២០២០ | ព័ត៌មានជាតិ

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែធ្នូនេះ បានបន្តអំពាវនាវ អោយប្រជាពលរដ្ឋខ្មែរគ្រប់រូប ថែរក្សាសុខភាពខ្លួន និងក្រុមគ្រួសារ កុំអោយឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការសុខាភិបាល ដោយត្រូវរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ ដុសលាងសម្អាតដៃជាមួយសាប៊ូ, ជែល, ឬទឹកអាល់កុលជាដើម។

 


សម្តេចនាយករដ្ឋមន្ត្រី  ក៏បានដាក់ចេញនូវវិធានបន្ទាន់ចំពោះមុខ និងការទម្លាក់កញ្ចប់ថវិកា ដល់ខេត្ត ៧ នៅជាប់ព្រំដែនជាមួយប្រទេសថៃ ដើម្បីចាត់ចែងការងារ ចំពោះមុខមួយចំនួន ដូចជា ការរឹតបន្តឹងការធ្វើចត្តាឡីស័ក ជាដើម ក្នុងន័យទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីប្រទេសថៃ ក្រោយពីអាជ្ញាធសុខាភិបាលថៃ បានរកឃើញជំងឺកូវីដ-១៩ ជាង ៥០០ករណីឯណ្ណោះ ក្នុងមួយថ្ងៃ នៅខេត្ត សាមុត សាខន ដែលស្ថិតនៅចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រ ពីប្រទេសកម្ពុជា៕

 

អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ក្រុមការងារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024