ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

សម្ដេចតេជោ ហ៊ុន សែន ស្នើអោយអ្នកសារព័ត៌មានចូលរួមប្រយុទ្ធជំងឺកូវីដ-១៩ និងកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត

២១ ធ្នូ ២០២០ | ព័ត៌មានជាតិ

សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាក្នុងសារលិខិតផ្ញើទៅកាន់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលគ្រោងរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ស្អែកនេះ។

 


សម្តេច បានស្នើអោយអ្នកសារព័ត៌មានទំាងអស់ ចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យបានយល់ដឹងច្បាស់ ដើម្បីរួមគ្នាប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងចូលសហគមន៍កម្ពុជា។ ជាមួយនេះ សម្តេច នាយករដ្ឋមន្ត្រី បន្តរម្លឹក អ្នកសារព័ត៌មានជាថ្មីម្តងទៀតថា «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។

 

អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ក្រុមការងារ 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024