ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

មហាសេដ្ឋីម៉ាឡេស៊ីម្នាក់ បរិចាគ ៥លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩

១២ ធ្នូ ២០២០ | ព័ត៌មានជាតិ

មហាសេដ្ឋីម៉ាឡេស៊ីម្នាក់ បានបរិច្ចាគថវិកា ៥លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ។ 

 


សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះមហាសេដ្ឋីម៉ាឡេស៊ី លោក Chen Lip Keong ដែលបានបរិច្ចាគថវិកា ៥លានដុល្លារនេះ។ 

 


សម្តេចតេជោបានគូសបញ្ជាក់ក្នុងលិខិតថ្លែងអំណរគុណ នៅថ្ងៃទី១១ ខែធ្នូនេះថា វិភាគទានរបស់លោក Chen Lip Keong ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយនឹងត្រូវបានចងចាំទុកក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា។

 


សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីបំណងទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចាក់ជូនប្រជាជនកម្ពុជា ឱ្យបាន ១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត ២០លានដូស។ តែតម្រូវការចំពោះមុខ នាដំណាក់កាលទីមួយនេះ កម្ពុជានឹងទិញវ៉ាក់សាង ចំនួន ១លានដូស សម្រាប់ចាក់ជូនប្រជាជន ៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែង ដែលមានហានិភ័យ និងកំពុងមានហានិភ័យ ដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។

 


ចាប់តាំងពីយប់ថ្ងៃទី៧ ខែធ្នូ សប្បុរសជន រួមមាន ឧកញ៉ា ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកតំណាងរាស្ត្រ ជាដើម បានចូលរួមបរិច្ចាគថវិកា តាមតិច តាមច្រើនជាបន្តបន្ទាប់។ ចលនាផុសផុលរបស់មហាជននេះ ត្រូវបានសម្តេចតេជោ ចាត់ទុកថា ជាខឿនការពារសុខភាពប្រជាជនកម្ពុជាដ៏រឹងមាំ៕

 

អត្ថបទ និងរូបភាព៖ ក្រុមការងារព័ត៌មាន PNN
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024