ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីជោគជ័យនៃការផលិតប្រេងដំណក់ដំបូង នៅកម្ពុជា  

៣០ ធ្នូ ២០២០ | ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូនេះ បានប្រកាសពីជោគជ័យនៃការចាប់ផ្តើមផលិតកម្មប្រេងដំណក់ដំបូង នៅតំបន់ប្លុក A ក្នុងដែនសមុទ្រកម្ពុជា ក្រោយទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរកន្លងមក។

 


តំណក់ប្រេងដំបូងរបស់កម្ពុជាដែលទទួលបាន គឺចំថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាម នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ធ្នូ ឆ្នាំ១៩៩៨-ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ដូច្នេះតំណក់ប្រេងដំបូងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ស្នើទៅរដ្ឋមន្ត្រីក្រសួងការពារជាតិ យកទៅតម្កល់ទុកជាភស្តុតាងប្រវត្តិសាស្ត្រ នៅវិមានឈ្នះឈ្នះ ផងដែរ៕

 

អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ក្រុមការងារទូរទស្សន៍ជាតិកម្ពុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024