ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យនៃការប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ-១៩ មិនអាចពាក់ព័ន្ធនឹងរបៀបវារៈភូមិសាស្ត្រនយោបាយរបស់ប្រទេសណាមួយនោះទេ

០៧ ធ្នូ ២០២០ | ព័ត៌មានជាតិ

ក្នុងសម័យប្រជុំពិសេស លើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី៤ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ជោគជ័យនៃការប្រយុទ្ធប្រឆំាងនឹងជំងឺកូវីត១៩ ដាច់ខាតមិនអាចជាប់ពាក់ព័ន្ធនឹងរបៀបវារៈភូមិសាស្ត្រនយោបាយរបស់ប្រទេសណាមួយនោះទេ។

 


បន្ថែមលើសពីនេះ ប្រទេសទំាងអស់ ត្រូវមានការសម្រេចចិត្តរួមគ្នាមួយ ប្រកបដោយភាពហ្មត់ចត់, ក្រោមយន្តការពហុភាគីនិយម, ការគោរពច្បាប់អន្តរជាតិ, គោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ដោយមានអង្គការសហប្រជាជាតិ  និងអង្គការសុខភាពពិភពលោក ជាស្នូល៕

 

អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ក្រុមការងារ សម្តេចនាយករដ្ឋមន្ត្រី
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024