ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ថៃ ស្វាគមន៍គោលដៅពង្រីកគម្រោងវិនិយោគរបស់ ប្រទេសចិន

១៧ តុលា ២០២០ | សេដ្ឋកិច្ច

រដ្ឋាភិបាលចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកគម្រោងវិនិយោគ នៅក្នុងប្រទេសថៃ ដោយផ្សាភ្ជាប់ គម្រោងតំបន់ឆកហ្រ្គេន ក្វាងទុង-ហុងកុង-ម៉ាកាវ ជាមួយនឹងតំបន់ច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ប្រទេសថៃ ដោយភាគីថៃ ប្រកាសស្វាគមន៍ជានិច្ចចំពោះដំណឹងនេះ។

 

នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។


ការសន្យាពង្រីកការវិនិយោគត្រូវបានធ្វើឡើង នៅក្នុងជំនួបរវាង លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ និងលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅក្នុងវិមានរាជរដ្ឋាភិបាលថៃ។


ក្រៅពីការវិនិយោគនៅតាមតំបន់ខាងលើ ប្រទេសថៃ និងចិន ក៏បានជជែកគ្នាបន្ថែមអំពី កិច្ចសហប្រតិបត្តិការវិនិយោគសំខាន់ៗដូចជា ការបង្កើតបច្ចេកវិទ្យា 5G និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលជាដើម។

 


លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា ស្របពេលដែល សកលលោក កំពុងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនដោយសារតែកូវីដ១៩ ប្រទេសចិន និងថៃ បានមើលឃើញ វាជាឱកាស ក្នុងការបំពេញការងារជាមួយគ្នា ដើម្បីជួយជម្រុញដល់កំណើនសេដ្ឋកិច្ច។

 

លោក ប្រាយុទ្ធ ក៏កើតសរសើរអំពី កិច្ចខិតខំប្រឹងប្រែងបង្កើត វ៉ាក់ស៊ាំងកូវីដ១៩ របស់ប្រទេសចិន និងសរសើរដល់ លោក ស៊ី ជីនពីង ដែលបានធានានឹងបង្កើតវ៉ាក់ស៊ាំងនេះឡើង។


ទោះយ៉ាងណា ចំពោះបញ្ហាវ៉ាក់ស៊ាំងនេះ ប្រទេសចិន នឹងផ្តល់អាទិភាពជាមុនដល់ បណ្តាប្រទេសក្នុងតំបន់ និងត្រូវបានចាត់ទុកថាជា មិត្តរបស់ចិន៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024