ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

អ៊ីស្រាអ៊ែលបង្កើនការវាយប្រហារដែនអាកាសទីក្រុងRafahតំបន់ហ្គាហ្សាមុនវាយប្រហារតាមដីគោក

 

 

អ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមអាកាសលើទីក្រុង Rafah ពេញមួយយប់ ក្រោយនិយាយថា ខ្លួននឹងជម្លៀសជនស៊ីវិលចេញពីទីក្រុងភាគខាងត្បូងតំបន់ហ្គាហ្សាមួយនេះ ហើយចាប់ផ្តើមការវាយប្រហារទាំងស្រុង បើទោះបីជាមានការព្រមានពីសម្ព័ន្ធមិត្តថា ការធ្វើដូច្នេះ អាចបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើនក៏ដោយ។ 

 

ក្រុមគ្រូពេទ្យនៅតំបន់ហ្គាហ្សាឱ្យដឹងថា ការវាយប្រហារលើតំបន់ហ្គាហ្សា៥លើកនៅទីក្រុងRafah នៅថ្ងៃព្រហស្បតិ៍(២៥មេសា) បានប៉ះលើលំនៅដ្ឋាន៣ខ្នងស្លាប់មនុស្សយ៉ាងតិច៦នាក់និងអ្នកសារព័ត៌មានម្នាក់។ 

 

«យើងបារម្ភពីអ្វីដែលនឹងកើតឡើងនៅទីក្រុងRafah។ កម្រិតប្រកាសអាសន្នគឺខ្ពស់ខ្លាំងណាស់»។ លោក Ibrahim Khraishi ឯកអគ្គរដ្ឋទូតប៉ាលេស្ទីនប្រចាំអង្គការសហប្រជាជាតិ ថ្លែងប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍។ 

 

«មនុស្សមួយចំនួនបានចាកចេញ, ពួកគេបារម្ភពីគ្រួសារ ប៉ុន្តែទីណាដែលពួកគេអាចទៅបាន?»។ ពួកគេមិនអនុញាតិឱ្យទៅភាគខាងជើង ហើយដូច្នេះពួកគេត្រូវនៅក្នុងកន្លែងឡោមព័ទ្ធតូចបំផុត។ 

 

តំបន់ហ្គាហ្សាមានទំហំប្រហែល៤០គីឡូម៉ែត្រ និងមានទំហំនៅរវាងប្រហែល៥គីឡូម៉ែត្រនិង១២គីឡូម៉ែត្រ ហើយក៏ជាតំបន់ដែលមានមនុស្សរស់នៅច្រើនបំផុតនៅក្នុងពិភពលោក។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024