A PHP Error was encountered

Severity: Warning

Message: session_start(): Failed to initialize storage module: user (path: /home/www/news.pnn.com.kh/system/cache)

Filename: Session/Session.php

Line Number: 143

Backtrace:

File: /home/www/news.pnn.com.kh/application/core/MY_Controller.php
Line: 16
Function: __construct

File: /home/www/news.pnn.com.kh/application/controllers/publics/News.php
Line: 7
Function: __construct

File: /home/www/news.pnn.com.kh/index.php
Line: 292
Function: require_once

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅពាក់កណ្តាលឆ្នាំ២០២១ | PNN ព័ត៌មាន

ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅពាក់កណ្តាលឆ្នាំ២០២១

០៥ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហើបឲ្យដឹងថា ក្រោយពេលដែលការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានបិទបញ្ចប់កាលពីថ្ងៃទី ៣ ខែកុម្ភៈកន្លងទៅនេះ ជាជំហានបន្ទាប់ រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងចាប់ផ្តើមរៀបចំសម្អាត ឯកសារពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅដល់ការចុះហត្ថលេខាជាផ្លូវការ នៅពាក់កណ្តាលឆ្នាំ ២០២១នេះ។

 

 

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ គឺជាកិច្ចព្រមពៀងទី ១ហើយ របស់សាធារណរដ្ឋកូរ៉េ ដែលសម្រេចការចរចាជាមួយប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ដូចជា កម្ពុជា។

 


ភាគីទាំងពីរ ចាត់ទុក កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺជាគន្លឹះសំខាន់ ដែលអាចពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច ដែលអាចផ្តល់ប្រយោជន៍ដល់ ប្រជាពលរដ្ឋ ក៏ដូចជា សង្គមនៃប្រទេសទាំងពីរបាន។

 


ឯកឧត្តម បន្តថា ក្រោយពេលចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងនេះ នៅពាក់កណ្តាលឆ្នាំ២០២១ខាងមុខ ឯកឧត្តម រំពឹងថា វានឹងចូលជាធរមានភា្លមៗតែម្តង។

 


ដោយឡែក កម្ពុជា រំពឹងនឹងអាចពង្រីកទីផ្សារ បានកាន់តែធំបន្ថែមទៀត ជាពិសេសទៅលើ ផលិតផលនាំចេញសំខាន់ៗដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ កាបូប ឧបករណ៍អេឡិចត្រូនិក អង្ករ និងផលិតផលកសិកម្មជាដើម។

 


លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្តល់អត្ថប្រយោជន៍ និងភាពងាយស្រួល ក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម នៅក្នុងសាធារណរដ្ឋកូរ៉េ ដើម្បីធ្វើការផ្គត់ផ្គង់កសិផលនានា ជាពិសេសគឺ អង្ករ។

 


កាលពីឆ្នាំ ២០២០កន្លងទៅ កម្ពុជា នាំចេញអង្ករតែ ២០តោនប៉ុណ្ណោះទៅកាន់ទីផ្សារកូរ៉េ ដោយសារតែអត្រាពន្ធស្ថិតនៅកម្រិតមួយខ្ពស់ដល់ទៅ ៤០០ភាគរយ ក្នុងមួយតោន ហើយបន្ទាប់ពីមានកិច្ចព្រមព្រៀងនេះ លោកឧកញ៉ា សង្ឃឹមថា កម្ពុជា នឹងអាចចរចាដោយជោគជ័យ ក្នុងការនាំចេញអង្ករទៅកាន់ កូរ៉េ ក្រោមអត្រាពន្ធទាបបំផុត ឬអាចទទួលបានកូតាពិសេស។

 


បើតាមតួលេខផ្លូវការ ចេញផ្សាយដោយ សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ កាលពីឆ្នាំ ២០២០កន្លងទៅ បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាង ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង សម្រេចបានជាង ៨៨៤លានដុល្លារអាមេរិក ដែលតួលេខនេះ មានការធ្លាក់ចុះ ១៤% ធៀបនឹងទំហំពាណិជ្ជកម្ម កាលពីឆ្នាំ ២០១៩ តែយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជឿជាក់ថា ក្រោយកិច្ចព្រមព្រៀងនេះ ចូលជាធរមាន ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នឹងកើនឡើងលើស ១ពាន់លានដុល្លារអាមេរិក ក្នុងពេលឆាប់ៗខាងមុខ ហើយនឹងបន្តកំណើនលូតលាស់ជាលំដាប់។

 


គួរជម្រាបដែរថា ក្រៅពី កិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើនេះ កម្ពុជា ក៏កំពុងតែបន្តការងារចរចាជាមួយនឹង បណ្តាប្រទេសសេដ្ឋកិច្ចសំខាន់ៗដទៃទៀត ដូចជា រុស្ស៊ី និងសហភាពអាស៊ីអឺរ៉ុបជាដើម៕

 


រដ្ឋាភិបាលសម្រេចអនុម័តគម្រោងវិនិយោគរោងចក្រសម្លៀកបំពាក់តម្លៃជាង២១លានដុល្លារ នៅដើមឆ្នាំ២០២១។ អត្ថបទ ស៊ឺន សុន និងរូបភាពឯកសារ
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024