ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កម្ពុជានៅបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបើទោះមានបការផ្ទុះឡើងនូវជំងឺសកល Covid-19

១៤ កញ្ញា ២០២០ | សេដ្ឋកិច្ច

ថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាអះអាងថា បើទោះបីជាមានការផ្ទុះឡើងនូវជំងឺសកល Covid-19 និងការសម្រេចរបស់ EU ព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA យ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដែលជាក់ស្តែងកាលនាពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ចេញថវិកា ពី១០០ទៅ១៥០ លានដុល្លារដើម្បីកសាងផ្លូវ ៣៨ខ្សែបន្ថែម នៅក្នុងខេត្តសៀមរាម ខណៈគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខេត្តផ្សេងទៀតនៅបន្តធ្វើ គ្មានការផ្អាក ឬឈប់នោះឡើយ ។


ថ្លែងប្រាប់អ្នកសាព័ត៌មាននាពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅតែបន្តការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនបន្ថែមទៀតនៅក្នុងឆ្នាំនេះ បើទោះបីកម្ពុជាប្រឈមនឹងបញ្ហាជំងឺកូវីដ ១៩ និងការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយចុះ។


ជាការបញ្ជាក់របស់ឯកឧត្ដមទេសរដ្ឋមន្ត្រីបន្ថែម រាជរដ្ឋាភិបាលនៅតែបន្តធ្វើជានិច្ចនូវគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវដែកតភ្ជាប់កម្ពុជា វៀតណាម ស្ពានស្ទឹងត្រង់ ស្ពានខេត្តក្រចេះ កំពង់ផែ ពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ដើម្បីជំរុញនិងលើកកម្ពស់វិស័យ ភស្តុភារកម្មកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញរបស់ប្រទេស ជិតខាង ដោយហេតុថា កម្ពុជាស្ថិតក្នុងភូមិសាស្ត្រដ៏មានអំណោយផលមួយក្នុងតំបន់ និង ជាច្រកដឹកជញ្ជូនទំនិញពីវៀតណាម-កម្ពុជា-ថៃ៕

 

 

 

 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024