ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

គម្រោងលំនៅដ្ឋានបែបអេកូធម្មជាតិ បន្តពង្រីកសក្តានុពលនៅភាគខាងលិចរាជធានីភ្នំពេញ

២០ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

គម្រោងលំនៅដ្ឋានបែបអេកូធម្មជាតិរបស់បុរី ប៉េង ហួត បានបន្តពង្រីកសក្តានុពលនៅ ភាគខាងកើតរាជធានីភ្នំពេញ ដោយបានបើកសម្ពោធជាផ្លូវការ គម្រោងថ្មី ៣គម្រោងព្រមគ្នាតែម្តង នៅក្នុងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលផ្តោតទៅលើ ភាពទំនើបស៊ីវិល័យ ផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗ។

 


ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការ ៣គម្រោងព្រមគ្នា នៅក្នុងគម្រោងហ្រ្គេនស្តាផ្លាទីនីម អេកូ ខូឡិកសិន លោកជំទាវ ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍ថា បុរី ប៉េង ហួត ពាំនាំមកនូវ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទំនើបចម្រុះ ផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ដែលមានឈ្មោះថា ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍, អេកូ វេរ៉ាន់ដា និងអេកូ សាន់រ៉ាយ ស្ថិតនៅក្នុងគម្រោងបែបអេកូធម្មជាតិ អភិវឌ្ឍន៍លើផ្ទៃដីសរុបជាង ៤០០ហិកតា។

 


លោកស្រី ទេព កន្និថា ប្រធានផ្នែកលក់ជាន់ខ្ពស់បុរី ប៉េង ហួត បានលើកឡើងថា ការអភិវឌ្ឍន៍នូវលំនៅដ្ឋានបែបធម្មជាតិនេះ ជាការលើកមុខមាត់ដល់ វិស័យអចលនទ្រព្យរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ដែលសបញ្ជាក់ពី ភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

 


លោកស្រី បន្តទៀតថា សម្រាប់តម្លៃនៃគម្រោងបើកលក់ថ្មីនេះ គឺចាប់ផ្តើមពី ១០ម៉ឺនដុល្លារអាមេរិក ទៅដល់ជាង ៣លានដុល្លារអាមេរិក ដែលគម្រោងថ្មីទាំង ៣នេះ អភិវឌ្ឍន៍ជាប្រភេទផ្ទះវីឡា និងសបហោស្សន៍ លើផ្ទៃដីជាង ៥៥ហិកតា ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣ខាងមុខ។

 


សូមជម្រាបដែរថា គម្រោងអភិវឌ្ឍន៍បែបអេកូធម្មជាតិរបស់ បុរី ប៉េង ហួត គឺមានផ្ទៃដីបៃតងប្រមាណ ៦០% គ្របដណ្តប់នៅក្នុងគម្រោងនេះ ហើយនៅក្នុងគម្រោងថ្មីនេះ ក៏មានបញ្ចូលនូវ សួនច្បារធម្មជាតិ ផ្លូវសម្រាប់ជិះកង់ និងរត់ម៉ារាតុនស្តង់ដារដំបូងគេនៅកម្ពុជា ក្លឹបហាត់ប្រាណទំនើប ភោជនីយដ្ឋានប្រណីត និងកន្លែងកម្សាន្តជាច្រើនទៀត៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាព៖ អ៊ិន អាត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024