ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅឆ្នាំ២០២១ គ្រោងនឹងស្នើរដ្ឋាភិបាលបន្តទម្លាក់ទុនកម្ចីបន្ថែម សម្រាប់វិស័យកសិកម្ម

១០ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅឆ្នាំ២០២១នេះ គ្រោងនឹងស្នើសុំរដ្ឋាភិបាល បន្តទម្លាក់ទុនកម្ចីបន្ថែម សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម ខណៈវិស័យនេះត្រូវបានចាត់ទុកថា ជាវិស័យស្នូលដែលទ្រទ្រង់ដល់កម្ពុជាសេដ្ឋកិច្ច ពិសេសក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩។

 

 

ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កញ្ចប់ឥណទានពិសេសដែលរាជរដ្ឋាភិបាលផ្តល់ទាំងប៉ុន្មាននៅពេលនេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានបញ្ចេញឲ្យប្រជាកសិករ និងអ្នករកស៊ីនៅក្នុងវិស័យកសិកម្មនេះរួចអស់ហើយគិតមកដល់បំណាច់ឆ្នាំ២០២០ ប៉ុន្តែចំពោះឆ្នាំ២០២១ នេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មមានគម្រោងស្នើសុំកញ្ចប់មូលនិធិកម្ចីបន្ថែមដើម្បីជួយទ្រទ្រង់ដល់វិស័យកសិកម្មនេះបន្តទៀត។

 


ឯកឧត្តមអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បញ្ជាក់ថា នៅឆ្នាំ២០២១ នេះយើងអាចនឹងមានការស្នើសុំកញ្ចប់មូលនិធិបន្ថែមពីរាជរដ្ឋាភិបាល ប៉ុន្តែមិនទាន់ដឹងច្បាស់ថា ត្រូវស្នើសុំនូវទំហំទឹកប្រាក់ប៉ុន្មាននោះដែរ ប៉ុន្តែបើគិតពីទំហំតម្រូវដែលនឹងត្រូវការបន្តទៀតនោះក្នុងរង្វង់ទឹកប្រាក់ ៥៥លានដុល្លារ ដើម្បីចូលរួមបង្កើនការផ្តល់ឥណទានឲ្យដល់ ៣០០លានដុល្លារសម្រាប់ជាទិសដៅឆ្នាំ២០២១។

 


ឯកឧត្តមបន្តថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅតែរក្សាបន្តការជំរុញអភិវឌ្ឍន៍វិស័យកសិកម្មដោយឈរលើកត្តាសំខាន់ៗដូចឆ្នាំ២០២០ ដដែលដូចជាជំរុញការដាំដុះ បន្លែផ្លែឈើ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី ដើម្បីធ្វើយ៉ាងឲ្យមានស្ថិរភាព និងសុវត្ថិភាពស្បៀងនៅកម្ពុជា ដោយឈានទៅរកការកាត់បន្ថយការនាំចូល។

 

 

ហើយគិតមកដល់ពេលនេះទំហំមូលនិធិកម្ចីដែលរដ្ឋាភិបាលផ្តល់ឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មសម្រាប់ទ្រទ្រង់ដល់វិស័យកសិកម្ម ប្រមាណ ៤៥ លានដុល្លារ ពេលនេះត្រូវបានបញ្ចេញអស់ហើយ។

 


យ៉ាងណាបើតាមឯកឧត្តម កៅ ថាច ក្រោយពីមានការផ្តល់កញ្ចប់ឥណទានឃើញថា វិស័យកសិកម្មមានការប្រែប្រួលប្រួលរីកចម្រើនខ្លាំងគួឲ្យកត់សម្គាល់ ទៅលើការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្មដូចជាការចិញ្ចឹមត្រីជាដើមគឺមានកំណើននៃការចិញ្ចឹមខ្ពស់ធៀបនឹងវិស័យដទៃទៀត។

 


សូមជម្រាបថា វិស័យកសិកម្មនេះគឺជាវិស័យមួយដែលជាជន្ទាល់សម្រាប់សេដ្ឋកិច្ច ពិសេសក្នុងសម័យកូវីដ ១៩នេះតែម្តង ដើម្បីមកទប់ឲ្យមានលំនឹងនៃផ្នែកសេដ្ឋកិច្ច និងសឹង្ឃឹមផងដែរថា នៅឆ្នាំ២០២១ នេះវិស័យកសិកម្មនឹងមានកំណើនបន្ថែមទៀត ខណៈឆ្នាំ២០២០ គ្រាន់តែជាចំនុចចាប់ផ្តើមតែប៉ុណ្ណោះ។

 


ជាថ្មីម្តងទៀតអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅតែទទូចស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋដែលទទួលបានកញ្ចប់ឥណទានពីសេសពីរាជរដ្ឋាភិបាលហើយសូមបង្កើនការផលិតនិងកែច្នៃធ្វើយ៉ាងណាឲ្យផលិតផលកសិកម្មកម្មកម្ពុជារក្សាបានទាំងគុណភាព និងបរិមាណដើម្បីធានាជំនួសឲ្យការនាំចូល។

 


ទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា កាលពីឆ្នាំ ២០២០ កម្ពុជាបាននាំចេញអង្ករសរុប ជាង៦៩ម៉ឺន តោន កើនឡើងជាង ១១ ភាគរយធៀបនឹងឆ្នាំ ២០១៩៕
 

 

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024