ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤
CIM ដែលកំពុងត្រៀមរៀបចំកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី ២ បញ្ចូលគ្នារួមមាន Miss Queen Cambodia 2024 និងកម្មវិធី Misters Of Cambodia 2024 ដើម្បីស្វែងរកម្ចាស់ជយលាភីតំណាងកម្ពុជាលើឆាកអន្តរជាតិ។
តាមគម្រោងការប្រកួតផ្តាច់ព្រ័ត្រកម្មវិធីទាំង ២ នេះនឹងរៀបចំឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ តួយ៉ាង មុនការប្រកួតឈានមកដល់ CIM បានធ្វើការហាត់សមបេក្ខភាពផ្លូវការទាំងអស់ ដើម្បីឱ្យគ្រប់គ្នាធ្វើបានកាន់តែល្អ និងមានទំនុកចិត្តលើខ្លួនឯង។
បន្ទាប់ពីបានហាត់សមច្រើនលើកច្រើនសារ បេក្ខភាពផ្លូវការទាំងអស់រឹតតែមានភាពជឿជាក់លើខ្លួនឯង ថែមទាំងការតាំងចិត្តខ្ពស់ ក្នុងការក្រសោបយកតំណែងជ័យលាភីតាមក្តីសុបិនរបស់ខ្លួនទៀតផង។
សូមជម្រាបថា តែសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រិយមិត្តនឹងបានឃើញម្ចាស់មកុដ ២ រូបរបស់ Miss Queen Cambodia 2024 ដោយម្នាក់នឹងតំណាង់កម្ពុជាទៅប្រកួតកម្មវិធី Miss International Queen Pageant នៅប្រទេសថៃ ខណៈជយលាភីម្នាក់ទៀត នឹងតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss Star International 2024 នៅខែធ្នូ ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។ ដោយឡែក ម្ចាស់ជយលាភី Misters Of Cambodia 2024 មានចំនួន ៣ រូប ដែលនឹងឱកាសតំណាងកម្ពុជាទៅប្រកួតក្នុងវេទិកាលំដាប់អន្តរជាតិធំៗរួមមាន៖ Man Hot Star International in Thailand, Mister Celebrity International in Vietnam កម្មវិធី Man of The Year 2024 នៅប្រទេសថៃ។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុនម៉ូដែលអន្តរជាតិកម្ពុជា ហៅកាត់ CIM ក្នុងការជាវទិញសំបុត្រការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៃការអបអរសាទរម្ចាស់ជយលាភី ដោយការទស្សនាការប្រកួតផ្ទាល់៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ និងហ្វេសប៊ុក