ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤

ផ្ទុះការគាំទ្រខ្លាំង កម្មវិធី «Idol Fun House» កំពុងមានប្រជាប្រិយភាពក្នុងចំណោមមហាជន ប្តូរម៉ោងផ្សាយ តាមសំណើរប្រិយមិត្ត! 

០២ ឧសភា ២០២៤ | កម្សាន្ដ

 

រាត្រីថ្ងៃអាទិត្យគឺជាពេលវេលាស័ក្តិសមបំផុតសម្រាប់ការជួបជុំ និងការទទួលអារម្មណ៍សប្បាយរីករាយក្នុងគ្រួសារនិងមិត្តភ័ក្ត។ កម្មវិធី «Idol Fun House» បានប្តូរមកចាក់ផ្សាយនៅម៉ោង ៨យប់ ចាប់ពីសប្តាហ៍នេះ  តាមការសំណូមពរពីប្រិយមិត្តគាំទ្រកម្មវិធី។ 

 

 

នៅថ្ងៃអាទិត្យ ទី៥ ឧសភា ២០២៤ នេះ កម្មវិធី «Idol Fun House» កាន់តែសប្បាយ ប្លែក បានទស្សនាប្រាកដជាជក់ចិត្តដិតអារម្មណ៍ជាក់ជាមិនខានឡើយ ដោយទស្សនិកជននឹងបានជួបជាមួយវត្តមានតារាល្បីៗជារៀងរាល់សប្តាហ៍។

 

 

សប្ដាហ៍នេះប្លែកទាំងវត្តមានតារាក៏ដូចការប្តូរម៉ោងផ្សាយរបស់កម្មវិធីនឹងផ្តល់ភាពក្អាកក្អាយនៃការជួបជុំមិត្តភ័ក្តបងប្អូនជាមួយការលេងហ្គេមប្លែកៗ ប្រិយមិត្តអាចចូលរួមសាកល្បងប្រកួតឬឆ្លើយសំនួរជាមួយមិត្តភ័ក្តតាមកញ្ចក់ទូរទស្សន៍តើថាប្រិយមិត្តអាចយកឈ្នះក្រុមតារាយើងណាមួយបានឬអត់?

 

 

តារាល្បីៗដែលនឹងមានវត្តមាននារាត្រីថ្ងៃអាទិត្យនេះ រួមមានដូចជា កញ្ញា នូណា, លោក  សុភាព, កញ្ញា  រ៉ាផា, លោក Red King , កញ្ញា លីនដា និង លោក ភក្កី  ដែលនឹងមកចូលរួមលេងហ្គេមសប្បាយៗព្រមទាំងដណ្តើមយកជ័យជំនះដើម្បីទទួលបានប្រាក់៤លានពីកម្មវិធី។ 

 


បេក្ខជនទាំង៦រូបនឹងត្រូវឆ្លងកាត់វិញ្ញាសារដែលកម្មវិធីបានរៀបចំជូន ក្នុងនោះដែរ គ្រប់វិញ្ញាសារគឺតម្រូវអោយបេក្ខជន បង្ហាញនូវភាពឆា្លតវៃ នឹងភាពរហ័សរហួន ព្រមទាំងទេពកោសល្យដែលមាន។ 

 


ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារលំបាកៗជាច្រើន បេក្ខជន ក៏នឹងត្រូវពិន័យបើសិនជាឆ្លើយសំណួរមិនបានត្រឹមត្រូវ។ ទោះជាយ៉ាងណា ក៏កម្មវិធីនៅតែផ្តល់ភាពសប្បាយរីករាយ មិនអោយទស្សនិកជនមានអារម្មណ៍ធុញទ្រាន់នោះឡើយ។ 

 

 

ក្រៅពីតារាកិត្តិយសទាំង ៦ រូប នេះ ក៏មានគណកម្មការ ឬ ប្រធានក្រុមចំនួន ៣ រូប ដូចជា លោក ងួន សុបិន , អ្នកនាង កាតុ និង នាយ គ្រឿន ដែលនឹងអង្រួញឆាក Idol Fun House ឱ្យកាន់តែកក្រើក ។ 

 

 

ជាពិសេសវត្តមានពិធីករ ពិធីការិនី ដែលពូកែខាងវោហាស័ព្ទមិនចេះរីងស្ងួត កាន់តែញុំាងអោយកម្មវិធីទាំងមូលកាន់តែមានភាពរស់រវើក។  ចង់ដឹងទេថា តើក្រុមណានឹងទទួលបានប្រាក់បួនលាន សូមរង់ចាំទស្សនា កម្មវិធី «Idol Fun House» នឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN និងតាមរយៈហ្វេសបុកផេក Idol Fun House នាថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង៨យប់ តទៅ៕

 

អត្ថបទ និងរូបភាព ៖ PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024