ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

ជោគជ័យខ្លាំងឆ្នាំមុន ពេលនេះត្រឡប់មកជាថ្មី Phnom Penh Designers Week 2024 ប្រជុំដោយប្រធានបទម៉ូដចម្រុះដ៏ទាក់ទាញ

០២ ឧសភា ២០២៤ | កម្សាន្ដ

 


ក្រោយពីទទួលជោគជ័យខ្លាំងស្ទើរមិនគួរអោយជឿក្នុងឆ្នាំ២០២៣ កន្លងទៅ ពេលនេះកម្មវិធី Phnom Penh Designers Week បានត្រឡប់មកជាថ្មីទៀតហើយក្នុងឆ្នាំ២០២៤នេះ។

 

 

 

អ្វីដែលកាន់តែពិសេស និងប្លែកសម្រាប់ឆ្នាំ២០២៤ នេះកម្មវិធីបង្ហាញម៉ូដលំដាប់ Phnom Penh Designers Week ត្រៀមនឹងបង្ហាញអ្នករចនាម៉ូដសំលៀកបំពាក់ល្បីៗទាំង 9រូប នៅថ្ងៃទី 31 ឧសភា និង 1 មិថុនា ឆ្នាំ២០២៤ ខាងមុខនេះការរៀបចំព្រឹត្តិការណ៍នេះគឺ Roswood Phnom Penh ដ៏ស្រស់ស្អាតនឹងមានភាពឆើតឆាយដែលនឹងមានភាពទាក់ទាញពីអ្នករចនាម៉ូដ។ប្រធានបទឆ្នាំនេះមានឈ្មោះថា “MECHA-NATURAL” ដែលជាចលនាដ៏ពិសេសសម្រាប់ឆ្នាំ ២០២៤។

 

 


 ក្នុងកម្មវិធីដើរម៉ូដ ឆ្នំា ២០២៤ នេះនឹងឆ្លុះបញ្ចាំងឱ្យឃើញពីភាពច្នៃប្រឌិត ដែលបំផុសគំនិតចេញពី មេកានិច និងដំណើរការធម្មជាតិ បរិស្ថាន នៃគំនិតរចនាប័ទ្មផ្សេងៗ។សូមក្រឡេកទៅមើលការរចនាម៉ូដនឹងភាពច្នៃប្រឌិតសំលៀកបំពាក់សំរាប់នារីដែលយកមកបង្ហាញA.N.D, Natacha Van, Semurian, Phoung by S. និង Alfredo Vaez។ ការស្លៀកពាក់រមណីយដ្ឋានមាន​អ្វី​ដែល​គួរអោយទាក់ទាញ​អារម្មណ៍។

 

 

 

រូបរាង Dapper និងម៉ូដសំលៀកបំពាក់បុរសដែលបង្ហាញពីកាច្នៃប្រឌិតររបស់ Ambre Men, Kong LabelDrewe Taylor និង Don Protasio ។ វា​នឹងបង្កើើតភាពស្រស់សង្ហារបស់​បុរស​ - វា​គួរ​ឱ្យ​រំភើប​និង​ភ្ញាក់​ផ្អើល​។គោលបំណងនៃព្រឹត្តិការណ៍នេះមាន២ដងក្នុងមួយឆ្នាំនឹងផ្តល់ឱកាសសម្រាប់អ្នករចនាម៉ូដនិងម៉ាកយីហោដែលមានគោលបំណងបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ និងអភិវឌ្ឍទីផ្សារដែលមានស្រាប់សម្រាប់ការរីកចម្រើនរបស់ពួកគេ។

 


សូមបញ្ជាក់ថាកម្មវិធី Phnom Penh Designers week ពីមួយឆ្នាំទៅមួយឆ្នាំតែងបង្ហាញប្រធានបទ និងគនិតប្លែកៗ អមដោយអ្នកច្នៃម៉ូដលំដាប់ៗទាំងជាតិ និងអន្តរជាតិ ហើយទទួលបានការគាំទ្រខ្លាំងពីមហាជន៕

 

 

អត្ថបទ ៖ ម៉ារិសា រូបភាព៖ ផ្ដល់អោយ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024