ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

ទេាះប្រឈមជើងខ្លាំងៗច្រើនក្នុងឆ្នាំនេះតែ ឌី បញ្ញាវិមាលា តាំងចិត្តខ្ពស់ និងបង្ហាញការត្រៀមខ្លួនយ៉ាងល្អ​សម្រាប់ការដណ្តើមមកុដ Miss Grand Cambodia 2024

០២ ឧសភា ២០២៤ | កម្សាន្ដ

 

 

សមរភូមិ Miss Grand Cambodia 2024 កាន់តែក្តៅគគុកដោយមានបេក្ខភាពឆ្នើមៗច្រើនតែ កញ្ញា ឌី បញ្ញាវិមាលា Miss Grand សៀមរាប មិនបន្ធូរដៃឡើយ ដោយនាងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដណ្តើមកុដជយលាភី ឆ្ពោះទៅការតំណាងជាតិកម្ពុជាលើឆាកអន្តរជាតិ។

 


 
ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើម បេក្ខភាពផ្លូវការទាំងអស់ក៏សម្រុកបញ្ចេញសមត្ថភាពរបស់ពួកគេរៀងៗខ្លួន ដើម្បីសន្សំពិន្ទុសម្រាប់ដណ្តើមមកុដ Miss Grand Cambodia 2024 បន្ទាប់ពីជយលាភីឆ្នាំមុន កញ្ញា ភឹម ស្រីនោ។ក្នុងចំណោមបេក្ខភាពទាំងអស់ ក៏មានបវរកញ្ញាវ័យក្មេង ឌី បញ្ញាវិមាលា ផងដែរ ដោយនាងជាបេក្ខភាពលេចធ្លោម្នាក់ក្នុងចំណោមបេក្ខភាពផ្លូវការទាំងអស់ ដែលហ្វេនៗ និងអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាផ្តោតការចាប់អារម្មណ៍ទៅលើ។

 


 
ផ្តល់កិច្ចសម្ភាសន៍ក្នុងថ្ងៃ សង្ក្រាន្តកូនខ្មែរ ២ មាលា ថា នាងបានត្រៀមខ្លួនជាស្រេចហើយសម្រាប់ការប្រកួតដ៏អស្ចារ្យ Miss Grand Cambodia 2024 ទោះបីបេក្ខភាពឆ្នាំនេះសុទ្ធសឹងតែខ្លាំងៗ ហើយមានសមត្ថភាពខ្ពស់រៀងៗខ្លួនក៏ពិតមែន។ នាងបានយកចិត្តទុកដាក់ផ្តោតសំខាន់លើចំនុចតូចៗគ្រប់យ៉ាងនៃកម្មវិធី ដើម្បីប្រាកដថា ខ្លួនឯងមិនមានចន្លោះខ្វះខាតណាមួយអំឡុងពេលប្រកួត។
 


 
ខណៈការប្រកួតកំពុងចាប់ផ្តើម Miss Grand សៀមរាប រូបនេ ប្តេជ្ញាបញ្ចេញឱ្យអស់ពីសមត្ថភាព និងទេពកោសល្យដែលមាន ដើម្បីដណ្តើមមកុដ Miss Grand Cambodia 2024 និងមានឱកាសតំណាងកម្ពុជាលើឆាកអន្តរជាតិ។ជាចំណែកចូលរួមជំរុញឱ្យក្តីស្រមៃនេះក្លាយជាការពិត មាលា បានខំប្រឹងពង្រឹងសមត្ថភាពជាច្រើនផ្នែក ទាំងការច្រៀង-រាំ ការដើរ និង ភាសា ជាដើម។ អ្វីដេលសំខាន់ គឺនាងហ៊ានវះកាត់កែច្រមុះក្នុងវ័យ១៨ឆ្នាំ ដើម្បីបង្កើនសម្រស់ និងភាពជឿជាក់លើខ្លួនឯងសម្រាប់ការប្រកួតប្រជែងនេះ។

 


គេសង្កេតឃើញថា បវរកញ្ញារូបស្រស់ ឌី បញ្ញាវិមាលា ពិតជាធ្វើបានល្អតាំងពីថ្ងៃចាប់ផ្តើមការប្រកួត សូម្បីវីដេអូ Talent Grand ក៏លេចធ្លោមិនចាញ់បេក្ខភាពផ្សេងៗនោះឡើយ។ ហើយនាងនិងខិតខំបញ្ចេញសមត្ថភាពបន្ថែមទៀតឱ្យកាន់តែខ្លាំង ដើម្បីទាក់ទាញពិន្ទុពីគណៈកម្មការជំនាញ។ កុំភ្លេចរង់ចាំតាមដានការប្រកួត ក៏ដូចជាការបញ្ចេញសមត្ថភាពផ្សេៗរបស់ ឌី បញ្ញាវិមាលា​ ទាំងអស់គ្នា!
 
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖​ ឃាង ទូច

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024