ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤
ក្រោយឆ្លងកាត់ការជម្រុះបេក្ខភាពជាង១០០០នាក់ និងការបញ្ចេញសមត្ថភាពផ្ទាល់មុខគណៈកម្មការនៅថ្ងៃ Semi-final ទីបំផុតរកឃើញអ្នកឈ្នះប្រចាំតំបន់ភ្នំពេញ នៃកម្មវិធី The Music Box 2024 Season 1 ហើយ គឺបានទៅលើ បេក្ខជន ជីម សារ៉ាន មកពីខេត្តតាកែវ។
ឆ្លងកាត់ការប្រកួតជម្រុះជាច្រើនដំណាក់កាល ទីបំផុតរកឃើញអ្នកឈ្នះប្រចាំតំបន់ភ្នំពេញ នៃកម្មវិធី The Music Box 2024 Season 1 ស្វែងរកតារាចម្រៀងជំនានថ្មីហើយ គឺបានទៅលើ បេក្ខជន ជីម សារ៉ាន មកពីខេត្តតាកែវ ដោយលោកត្រូវត្រៀមខ្លួនដើម្បីប្រកួតប្រជែងជាមួយអ្នកឈ្នះប្រចាំតំបន់ ៣ ផ្សេងទៀត រួមមាន៖ បាត់ដំបង សៀមរាប និង កំពង់ចាម។
កូនអ្នកខេត្តតាកែវរូបនេះ បានលើកយកបទ «អ្នកណាឱ្យអូនឃ្លាត» មកបកស្រាយយ៉ាងពីរោះរណ្តំចិត្ត ជាមួយការតុបតែងខ្លួនយ៉ាងស៊ីវិល័យ មើលទៅពិតជាស័ក្កសមជាតារាចម្រៀងជំនាន់ថ្មីពិតមែន។
ក្នុងនាមជាតន្ត្រីករល្បីឈ្មោះដែលមានបទពិសោធន៍ជ្រៅជ្រះក្នុងវិស័យតន្រ្តីនៅកម្ពុជា និងជាគណៈកម្មការដាក់ពិន្ទុកម្មវិធី The Music Box 2024 រដូវកាលទី១ លោក រ៉េតធី ដូណា បានលើកឡើង ៣ ចំនុចសំខាន់ដែលធ្វើឱ្យបេក្ខភាពទាំងអស់អាចក្លាយជាអ្នកឈ្នះប្រចាំតំបន់ទាំង ៤ ក៏ដូចជាការត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនាពេលឆាប់ៗខាងមុខនេះផងដែរ។
ទន្ទឹមការលើកឡើងខាងលើនេះ លោក និល ខ័ណ្ឌព្រីដា អ្នករៀបចំការប្រកួត The Music Box 2024 បានរៀបរាប់ឱ្យដឹងពីគោលបំណងនៃការរៀបចំកម្មវិធី The Music Box 2024 ដើម្បីស្វែងរកតារាចម្រៀងជំនានថ្មីដែលមានសមត្ថភាព និងទឹកដមសម្លេងពីរោះរណ្តំ គួបផ្សំការតុបតែងខ្លួនទាក់ទាញ ហើយអាចធ្វើឱ្យអ្នកជុំវិញខ្លួនមានភាពសប្បាយរីករាយផងដែរ។
កុំភ្លេចរង់ចាមតាមដានការប្រកួតជម្រុះរកអ្នកឈ្នះប្រចាំតំបន់ ៣ រួមមាន៖ បាត់ដំបង សៀមរាប និង កំពង់ចាម ដើម្បីស្វែងរកអ្នកឈ្នះមកប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច