ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងបណ្តេញជនជាតិចិន ១៦០នាក់ ពីកម្ពុជា នៅថ្ងៃទី២៤សីហានេះ

២៤ សីហា ២០១៧ | ព័ត៌មានជាតិ

នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា​នេះ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបណ្តេញចេញជនជាតិចិន ចំនួន ១៦០ នាក់ ចេញ​ពីប្រទេសកម្ពុជា។ ជនជាតិចិនទាំងនោះ ជាប់​ពាក់ព័ន្ធនឹងករណី​ចាប់ជំរិតទារប្រាក់​តាមប្រព័ន្ធ Internet ដែលត្រូវបានប៉ូលិសអន្តោប្រវេសន៍កម្ពុជា ចាប់ខ្លួន នៅគោលដៅចំនួន២ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីដើមខែសីហា នេះ។

 

 

ឯកឧត្តម ​ឧត្តមសេនីយ៍​​ឯក អ៊ុក ហៃសីឡា ប្រធាន​​​នាយក​ដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី បានឲ្យ​ដឹ​ង នៅ​រសៀល​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧​​ថា ជនជាតិចិនទាំង ១៦០នាក់ នឹងត្រូវបណ្តេញ​ចេញទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ នៅរសៀលថ្ងៃទី២៤សីហា​នេះ​ តាមព្រលានយ​ន្ត​ហោះអន្តរជាតិ ខេត្ត​សៀមរាប។

 

 

សូ​ម​បញ្ជាក់ថា កាលពីថ្ងៃទី២ ខែសីហា កម្លាំងនគរបាលអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនជាតិចិនជិត ២០០ នាក់​ ដែលប្រព្រឹត្តបទល្មើស ឆបោក គំរាមកំហែង ជំរិតទារប្រាក់តាមប្រព័ន្ធ ប​ច្ចេក​វិទ្យា ទូគមនាគមន៍ (VOIP) ព្រមទាំងបានរឹបអូសវត្ថុតាង ប្រព្រឹត្តបទល្មើសមួយចំនួន និងបានរកឃើញបញ្ជីឈ្មោះជនរងគ្រោះ នៅប្រទេសចិន ដែលសម្រាប់​គំរាម​ជំរិត​ទារ​ប្រាក់៕​

 

 

សូមទស្សនាព័ត៌មានជាវីដេអូ ៖

 

 

 

ប្រភព៖ PNN News

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024