ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥

“ឧបទ្ទវហេតុស្នេហ៍” ខ្សែភាពយន្តភាគថៃថ្មី បង្កប់អត្ថន័យស៊ីជម្រៅក្នុងវណ្ណៈស្នេហាភ្លើងគំនុំកំពុងចាក់ផ្សាយនៅ PNN

១៨ មករា ២០២២ | កម្សាន្ដ


ទស្សនិកជន ដែលនិយមតាមដានខ្សែភាពយន្តភាគថៃរបស់ស្ថានីយទូរទស្សន៍ភីអិនអិន តែងតែអន្ទះសារចង់ដឹងពីសាច់រឿងមួយទៅសាច់រឿងមួយទៀត និងបន្ទាប់ពីរឿងមួយត្រូវបានបញ្ចប់ទៅ តើរឿងណាដែលនឹងចូលខ្លួនមកបន្តទៀតនោះ។ បន្ទាប់ពីរឿង ស្រមោលស្នេហ៍អភ័ព្វ ត្រូវបានបញ្ចប់ទៅ ចំណងដៃរឿងភាគថៃថ្មី ដែលនឹបម្រើជូនចំណីចក្ខុទស្សនិកជនបន្តនោះគឺ រឿង« ឧបទ្ទវហេតុស្នេហ៍»។ 

 


«ឧបទ្ទវេហតុស្នេហ៍» គឺជាសាច់រឿងដ៏ល្អជក់ចិត្ត ដែលមានទៅដោយតួអង្គសម្តែងវ័យក្មេងជាច្រើនរូប និងតួអង្គល្បីៗប្រចាំប្រទេសថៃ។ ក្នុងនោះ មានដូចជា 
Masu Junyangdikul  សម្តែងជាតួអង្គ ម៉ុង,   Masu Junyangdikul  សម្តែងជាតួអង្គ ជីត,  Namcha Sheranut Yusananda សម្តែងជាតួអង្គ ម៉ុន , Jackie Jacqueline Muench សម្តែងជាតួអង្គ អាលីស និងរួមទាំងវត្តមានតារាៗជើងចាស់ជាច្រើននាក់ទៀត។

 


ជាមួយនឹងការនាំយកនូវខ្សែភាពយន្តនេះដែរ ទស្សនិកជន នឹងបានទស្សនាយ៉ាងជក់ចិត្ត ជាមួយនឹងសាច់រឿងស្នេហាដ៏ល្អមើល ដែលផ្តើមចេញពីគ្រោះថ្នាក់ដោយអចេតនា រហូតយកគំនុំបង្កើតឡើងបានជាស្នេហា។ ម៉ុង គឺជាពាណិជ្ជកររូបសង្ហារម្នាក់ ដែលមានទ្រព្យសម្បត្តិស្តុកស្តម និងជាមនុស្សប្រុសដែលឈ្លាសវៃ។ ជីត គឺជាលេខាស្រីដែលមានចរិតស្លូតបូត។ នាងធ្វើការដោយយកចិត្តទុកដាក់ ទៅលើការងារដែលម៉ុងបានដាក់ឲ្យធ្វើ។

 


ថ្ងៃមួយ សំណាងអាក្រក់បានកើតឡើងរវាងគ្រួសារម៉ុង និងគ្រួសារជីត។ សមាជិកម្នាក់ក្នុងគ្រួសាររបស់ជីត គឺជាអ្នកបើកបរតាក់សុីឈ្នួល ហើយជួនចំជាពេលមួយនោះ ប្អូនស្រីរបស់ម៉ុងត្រូវបានអ្នកបើកបរតាក់សុីនោះ ជ្រុលចង្កុលបណ្តាលឲ្យនាងត្រូវធ្លាក់ខ្លួនពិការជារៀងរហូត}។ ជីត ព្យាយាមគេចចេញពីពីម៉ុង ហើយព្រមទទួលយកនូវកំហុសដែលបានសាងឡើងដោយអចេតនាពីគ្រួសាររបស់នាង។ ម៉ុង បានដាក់ទោស ជីត ដោយគ្រប់បញ្ហាផ្លូវចិត្ត ធ្វើឲ្យនាងក្លាយជាមនុស្សដែលមានតែទុក្ខសោក និងការឈឺចាប់ក្នុងជីវិត។ 

 

 

ខាងលើនេះ គ្រាន់តែជាការរៀបរាប់នូវដំណើរសាច់រឿងទាំងមូលខ្លះៗតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបង្ហាញមកជាមួយនឹងឈុតឆាកស្នេហា កម្សត់បែបណាទៀតនោះ សូមរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនក្នុងរឿង«ឧបទ្ទវហេតុស្នេហ៍»  កំពុងចាក់ផ្សាយពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២នេះតទៅ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១ព្រឹក៕ 

 

 

អត្ថបទ និងរូបភាព៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025